Subscribe Now

Trending News

The leading and most trusted
golf resort facilities in Asia
ក្លឹបវាយកូនហ្គោល រ៉ូយ៉ាល់ ខេមបូឌា ភ្នំពេញ

ហ្គ្រេន រ៉ូយ៉ាល់ ហ្គហ្វ អេន រីហ្សត(GRGR) ជាពាណិជ្ជកម្មថ្មីមួយទៀត នៃពាណិជ្ជកម្មរបស់ក្រុមហ៊ុន ជីប ម៉ុង។ GRGR ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ២០២០ ក្នុងគោលបំណងធ្វើការគ្រប់គ្រង និងប្រតិបត្តិការ ក្លឹបវាយកូនហ្គោល ហ្គ្រេន ភ្នំពេញ និង ក្លឹបវាយកូនហ្គោល រ៉ូយ៉ាល់ ភ្នំពេញ ។

ហ្គ្រេន រ៉ូយ៉ាល់ ហ្គហ្វ អេន រីហ្សត(GRGR) មានចក្ខុវិស័យប្រែក្លាយខ្លួនជាក្លឹបវាយកូនហ្គោលឈានមុខគេ និងផ្ដល់ទំនុកចិត្តខ្ពស់បំផុត​នៅក្នុងតំបន់អាស៊ី ព្រមទាំងខិតខំប្រឹងប្រែងផ្ដល់នូវបទពិសោធន៍វាយកូនហ្គោលលំដាប់ពិភពលោក តាមរយៈ ហេដ្ឋរចនាសម្ព័ន្ធប្រកបដោយគុណភាព និងការយកចិត្តខ្ពស់ចំពោះអតិថិជនកម្រិតខ្ពស់បំផុតផងដែរ។

អាជីវកម្មរបស់យើង

ក្លឹបវាយកូនហ្គោល រ៉ូយ៉ាល់ ភ្នំពេញ

ក្លឹបវាយកូនហ្គោល រ៉ូយ៉ាល់ ភ្នំពេញ ស្ថិតនៅក្នុងតំបន់ដ៏ស្ងប់ស្ងាត់និងធំទូលាយនៃខណ្ឌពោធិ៍សែនជ័យដែលមានចម្ងាយត្រឹមតែ ៥ គីឡូម៉ែត្រប៉ុណ្ណោះពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ ទីលានវាយកូនហ្គោលនេះអាចផ្ដល់នូវបរិយាកាសស្ងប់ស្ងាត់បែបជនបទហើយ នៅតែអាចធ្វើដំណើរ ទៅកាន់តំបន់បឹងកេងកង 1 និងមាត់ទន្លេយ៉ាងងាយ ស្រួលផងដែរ។ ក្លឹបវាយកូនហ្គោល រ៉ូយ៉ាល់ ភ្នំពេញបានសម្ពោធឲ្យដំណើរការជាផ្លូវការចាប់តាំងពី ខែតុលា ឆ្នាំ1999។ ក្លឹបវាយកូនហ្គោលស្តង់ដារអន្តរជាតិនេះ​រៀបចំ លម្អ​ទៅ​ដោយដើម​ឈើធំៗ​ជា​រនាំង នៅចន្លោះទីលាន​នីមួយៗ ដើម្បីឲ្យអ្នកវាយកូនហ្គោល​មានអារម្មណ៍ផ្ចិតផ្ចង់ ផ្តោតលើការវាយកូនហ្គោល ដោយមិនមានការ រំខានផ្សេង។ ក្លឹបវាយកូនហ្គោល រ៉ូយ៉ាល់ ភ្នំពេញមាន (Tee box) ចំនួនបួន ចាប់ពីចម្ងាយ  5,200 យ៉ាដ (ប្រហែល 4755 ម) ដល់  7,200 យ៉ាដ  (ប្រហែល 6583 ម) ។ អ្នកលេងកូនហ្គោលគ្រប់កម្រិតជំនាញទាំងអស់អាចចូលរួមលេងកម្សាន្តដោយភាពរីករាយនៅក្លឹបវាយកូនហ្គោល  រ៉ូយ៉ាល់ ភ្នំពេញ។

Royal Phnom Penh Golf Club
Grand Phnom Penh Golf Club

ក្លឹបវាយកូនហ្គោល ហ្គ្រេន ភ្នំពេញ

ក្លឹបវាយកូនហ្គោល ហ្គ្រេន ភ្នំពេញ គឺជាផ្នែកមួយនៃការអភិវឌ្ឍ ទីក្រុងរណប ហ្រ្គេនភ្នំពេញ ដែលមាន ទីតាំងស្ថិតនៅ ក្នុងតំបន់សែនសុខ ជាទីតាំងដ៏ល្អសម្រាប់ការធ្វើដំណើរចេញចូលពីតំបន់បឹងកេងកង១ តំបន់មាត់ទន្លេ និងអាកាសយដ្ឋានអន្តរជាតិ។​ ក្លឹបវាយកូនហ្គោល ហ្គ្រេន ភ្នំពេញ បានសម្ពោធឱ្យដំណើរការកាលពីខែតុលា ឆ្នាំ ២០០៩។ ក្លឹបនេះរចនាដោយ 𝐍𝐢𝐤𝐥𝐚𝐮𝐬 𝐃𝐞𝐬𝐢𝐠𝐧 ( ដែលជា​ក្រុមហ៊ុន​ជំនាញ ​​​ក្នុង​​ការ​រចនា​ទីលាន​វាយកូនហ្គោលដ៏ល្បីឈ្មោះក្នុង​ពិភពលោក) ស្តង់ដារអន្តរជាតិ ដែលមាន (Tee box) ចំនួនបួន ចម្ងាយចាប់ពី ៥.២០០ យ៉ាដ (ប្រហែល ៤៧៥៥ ម) ដល់ ៧.២០០ យ៉ាដ (ប្រហែល ៦៥៨៣ ម)។ អ្នកលេងកូនហ្គោល ​គ្រប់កម្រិត ជំនាញ ទាំងអស់ចូលរួមលេង កម្សាន្តដោយ ភាពរីករាយនៅក្លឹបវាយកូនហ្គោល ហ្គ្រេនភ្នំពេញនេះ។

វិចិត្រសាល

Royal Cambodia Phnom Penh Golf Club

Royal Cambodia Phnom Penh Golf Club

Royal Cambodia Phnom Penh Golf Club

Royal Cambodia Phnom Penh Golf Club

Royal Cambodia Phnom Penh Golf Club

Royal Cambodia Phnom Penh Golf Club

ទំនាក់ទំនង

ហ្គ្រេន រ៉ូយ៉ាល់ ហ្គហ្វ អេន រីហ្សត(GRGR)

Street 598, Phum Khmuonh, Sangkat Khmuonh, Khan Sen Sok, Phnom Penh, Cambodia