រោងចក្រ ជីប ម៉ុង អ៊ិនស៊ី ប្រារព្ធពិធីសម្ពោធរោងចក្របំលែងកាកសំណល់ទៅជាថាមពល ដែលជាគម្រោងអេកូឡូស៊ី កាលពីថ្ងៃទី៥ ធ្នូ ២០១៩ ដើម្បីផ្ដល់ដំណោះស្រាយក្នុងការកម្ចាត់កាកសំណល់ឧស្សាហកម្មផ្សេងៗ។
គម្រោងអេកូឡូស៊ីនេះមានសមត្ថិភាពបំលែងកាលសំណល់ពីឧស្សហកម្មកាត់ដេរ ផលិតស្បែកជើង ឬឧស្សាហកម្មដទៃទៀត បាន១០តោនក្នុងរយៈពេលមួយម៉ោង ឬ៧,០០០តោនក្នុងមួយខែ។
នាយកប្រតិបត្តិក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី លោក Nicolas George និយាយថា «ជាមួយនឹងការសម្ពោធគម្រោងអេកូឡូស៊ីនេះ រោងចក្រ ជីប ម៉ុង អ៊ិនស៊ី បានឈានដល់ដំណាក់កាលសំខាន់មួយថ្មីទៀត គឺលើកកម្ពស់បរិដ្ឋានក្នុងប្រទេសកម្ពុជាឲ្យកាន់តែប្រសើរ។ រោងចក្រ ជីប ម៉ុង អ៊ិនស៊ី បានបង្ហាញនូវការប្ដេជ្ញាចិត្តក្នុងការអភិវឌ្ឍឧស្សាហកម្មស៊ីម៉ងត៍ប្រកបដោយនិរន្តរភាព»។
ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី មានមោទនភាពដែលគម្រោង ជីប ម៉ុង អេកូឡូស៊ី គឺគម្រោងផ្ដល់ដំណោះស្រាយក្នុងការគ្រប់គ្រងកាកសំណល់ឧស្សាហកម្មប្រកបដោយនិរន្តរភាពដំបូងគេបង្អស់នៅកម្ពុជា៕
MORE NEWS
អបអរសាទរការបើកលក់ជាផ្លូវការនៃវីឡា ឃីង ម៉េនន័រ របស់ក្រុមហ៊ុន ជីប ម៉ុង លែន
Download WordPress ThemesPremium WordPress Th…
ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល បានបើកដំណើរការ សាកល្បងហើយ
Download Premium WordPress Themes FreeFree Do…
Facebook
Instagram
LinkedIn
YouTube