Subscribe Now

Trending News

ចក្ខុវិស័យ៖
ក្លាយជាក្រុមហ៊ុនខ្នាតធំដែលទទួលបានការគោរព
និងសរសើរបំផុត នៅក្នុងតំបន់។
ចក្ខុវិស័យ បេសកកម្ម គោលតម្លៃ
CORPORATE VIDEO
បេសកកម្ម

ក្រុមហ៊ុន ជីប ម៉ុង ប្តេជ្ញាចិត្តក្នុងការ៖
ផលិត ​និង​ផ្តល់​​ផលិតផល​ ​និង​សេវា​​កម្មលំដាប់​​ពិភពលោក
ជា​​ជម្រើស​​​របស់​​​អតិថិជន
រីកចម្រើនតាមរយៈរួមបញ្ចូលគ្នា និងការទិញ ឬពហុជំនួញ
នាំមុខទាំងការបង្កើត និងការអនុវត្តយុទ្ធសាស្រ្តនីរន្តរភាព

គោលតម្លៃ

សហការដោយតាំងចិត្ត
បង្កើតថ្មីពិតដើម្បីចម្រើន
បរិច្ចាគទៅសង្គមវិញឲ្យបានច្រើន
គំនិត​ថ្កើង​ថ្កាន​ផ្តោត​លើ​អតីថិជន

សារពីស្ថាបនិក
លោកជំទាវ អ្នកឧកញ៉ា ភាព ហៀក ស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង

យើង​ពិត​ជា​មាន​មោទនភាព​បំផុត​ក្នុង​នាម​ជា​សាជីវកម្ម​មួយ​​ដែល​រីក​ចម្រើន​គួរ​ឲ្យ​កត់​សម្គាល់​ក្នុង​រយៈពេល​​បួន​ទសវត្សរ៍​កន្លង​ទៅ​នេះ ​និងបាន​កំពុង​ផ្តល់​វិភាគទាន​ដ៏​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​កម្ពុជា។

ក្រុមហ៊ុន ជីប ម៉ុង បាន​រក្សា​កិត្តិយស​ក្នុង​នាម​ជា​អ្នក​នាំមុខ​ក្នុង​ពាណិជ្ជកម្ម​លើ​ច្រើន​​វិស័យ​​ដូចជា​ ការ​អភិវឌ្ឍលំនៅឋាន​ បេតុងលាយស្រេច​​ ការចែកចាយ និងផលិតស៊ីម៉ងត៍​​ ​ការ​ចែកចាយ​ផលិតផល​​បរិភោគ ការផលិតស្រាបៀរ​ និងភេសជ្ជៈ​។ល។ តាមរយៈ​សមត្ថភាព ការ​ប្រកួត​ប្រជែង​ និង​ការ​ចែកចាយ​ទាន់​ពេល​វេលា ជាមួយ​បទដ្ឋាន​គុណភាពខ្ពស់​បំផុត។

ចក្ខុវិស័យ​របស់​យើង​គឺ ក្រុមហ៊ុន​ ជីប ម៉ុង នឹងក្លាយ​ជា​ក្រុមហ៊ុន​ខ្នាត​ធំ ដែល​ទទួល​បាន​ការ​គោរព និងការ​សរសើរ​បំផុត​ក្នុង​តំបន់។ គោលតម្លៃ​​របស់​យើង​គឺ សហការ​ដោយ​​​តាំង​ចិត្ត​ ​បង្កើត​​​ថ្មី​ពិត​​ ដើម្បី​​​ចម្រើន ​​បរិច្ចាគ​​ទៅ​សង្គម ឲ្យបាន​ច្រើន​ គំនិត​ថ្កើងថ្កាន ​​ផ្តោត​លើ​អតិថិជន។

ដោយ​មាន​ចក្ខុវិស័យ និងគោល​តម្លៃ​ ជាមួយ​នឹង​កិច្ចប្រឹងប្រែង​ដោយ​គ្មាន​នឿយហត់​របស់​និយោជិត ការ​គ្រប់គ្រង​ប្រកប​ដោយ​ប្រសិទ្ធផល និង​ការអនុវត្ត​ការ​ងារ​​ប្រកបដោយ​វិជ្ជា​ជីវៈ​ល្អ​ឥត​ខ្ចោះ យើង​នឹង​បន្ត​ភាព​ជោគជ័យ​ដ៏​អស្ចារ្យ​របស់​យើង​ក្នុង​ការ​ផលិត​ប្រកប​ដោយ​គុណភាព​​ខ្ពស់​បំផុត​ និង​ផ្តល់សេវា​ល្អបំផុត​ដល់​អតិថិជន​​។ ​ក្រុម​ហ៊ុន​ ជីប ម៉ុង​ គឺ​ជា​ជម្រើស​ដ៏ល្អ​របស់​អតិថិជន​ជា​ច្រើន​ ពីព្រោះ​តែ​អតិថិជនជឿ​ជាក់​លើ​យើង ដោយ​​​យើង​ផ្តោត​លើ​គុណភាពជា​ចម្បង និង​ការ​ចែកចាយ​ទាន់​ពេល​វេលា។

ជោគជ័យ​ដ៏​អស្ចារ្យ​នេះ គឺ​បាន​មក​ពី​ការ​ដឹក​នាំ​ប្រកបដោយ​ចក្ខុវិស័យ​វែង​ឆ្ងាយ ​ហើយ​និយោជិត​​​ ម្ចាស់​ភាគហ៊ុន និង​អ្នក​ជាប់​ពាក់​ព័ន្ធ​ទាំង​អស់មាន​ការ​ប្តេជ្ញាចិត្ត​ខ្ពស់។ ដូច្នេះ ឆ្លៀត​ឱកាស​នេះ ខ្ញុំ​សូម​សម្តែង​ការ​ដឹង​គុណ​ដ៏ស្មោះដល់​​អ្នក​គ្រប់​គ្នា​ដែល​បាន​រួម​ចំណែក​ផ្តល់​ជា​វិភាគ​ទាន​ដល់​ភាព​ជោគជ័យ​នេះ។

សម្រាប់​អនាគត យើង​ត្រូវ​តែ​បន្ត​តាំង​ចិត្ត​ផ្តោត​លើ​ភាព​ល្អឥតខ្ចោះ ដើរ​ឲ្យ​ទាន់​​​ការ​ផ្លាស់ប្តូរ​ និង​ការ​ច្នៃ​បង្កើត​ថ្មីៗ អនុវត្ត​ប្រព័ន្ធ​គ្រប់​គ្រង​ប្រសើរ​ជា​ង​មុន និង​ជម្នះ​រាល់​ការ​ផ្លាស់ប្តូរ​ទាំង​ឡាយ​ដែល​យើង​នឹង​ប្រឈម​នៅ​ថ្ងៃ​អនាគត។

សូម​ជូន​ពរ​ឲ្យ​សមាជិក​នៃមហា​គ្រួសារ​ ជីប ម៉ុង ទាំង​អស់​ទទួ​លបាន​ជ័យ​ជម្នះ និង​សុភមង្គល៕

សសរស្តម្ភ

2020

ហ្គ្រេន រ៉ូយ៉ាល់
ហ្គោល អែន រីហ្សត

ក្លឹបវាយកូនហ្គោល
 
សម្ថភាព៖ ហ្គ្រេន ភ្នំពេញ ហ្គោលក្លឹប
និង រ៉ូយ៉ាល់ ភ្នំពេញ ហ្គោលក្លឹប

2019

ទីក្រុងរណប ហ្រ្គេន ភ្នំពេញ
អភិវឌ្ឍលំនៅដ្ឋាន
 
សម្ថភាព៖ អភិវឌ្ឍន៍គម្រោងលំនៅដ្ឋានលើផ្ទៃដី ២៦០ហិកតា
រួមមានលំនៅដ្ឋាន ទីលាន វាយកូនហ្គោល សួនទឹក ជាដើម

2018

ធនាគារ ជីប ម៉ុង
Banking
 
ផលិតផល៖ សេវាកម្មធនាគារប្រើប្រាស់ប្រព័ន្ធឌីជីថល,

សេវាកម្មធនាគារផ្ទាល់ខ្លួន, សេវាកម្មធនាគារសម្រាប់អាជីវកម្ម

និងភ្នាក់ងារធនាគារ

2017

ហ្វែរហ្វៀល បាយម៉ារៀត ភ្នំពេញ
សណ្ឋាគារ លំដាប់ផ្កាយ៣
 
សម្ថភាព៖ ៣០០បន្ទប់

2017

ជីប ម៉ុង រីថែល
មណ្ឌលផ្សារទំនើប ជីប ម៉ុង, ផ្សារទំនើប
ជីប ម៉ុង និង ជីប ម៉ុង Express

2016

ហាយ៉ាត់ រីជិនស៊ី ភ្នំពេញ
សណ្ឋាគារ លំដាប់ផ្កាយ៥

2014

ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន
ផលិតផល ស៊ីម៉ងត៍
 
សម្ថភាព៖ ផលិតស៊ីម៉ងត៍ ៥០០០តោន ក្នុងមួយថ្ងៃ

2014

ក្រោន ខ្មែរ ប៊ែវើរីជីស
ផលិតផល កំប៉ុង
 
សម្ថភាព៖ ៧៥០លាន កំប៉ុងក្នុងមួយឆ្នាំ
(គម្រោងពង្រីករហូតដល់១ពាន់លានកំប៉ុងក្នុងមួយឆ្នាំ)

2009

ខ្មែរ ប៊ែវឺរីជីស
 
ផលិតផល៖ផលិតផលមានជាតិអាល់កុល
និងផលិតផលមិនមានជាតិអាល់កុល
សម្ថភាព៖ សម្ថភាពផលិត ៧៥០លានលីត្រ ក្នុងមួយឆ្នាំ
កីឡា៖ ជាដៃគូផ្លូវការរបស់ក្លឹបបាលទាត់ Manchester City

2008

ជីប ម៉ុង លែន
លែនម៉ាក, ផាក លែន, លែន រីច
 
លែនម៉ាក៖ លែនម៉ាក ២៧១, លែនម៉ាក ៦០ម៉ែត្រ
ផាក លែន៖ ផាក លែន សែនសុខ, ផាក លែន ៥៩៨, ផាក លែន ៥០
ម៉ែត្រ, ផាក លែន ៦អា, ផាក លែន ធីខេ, ផាក លែន ខុនដូ ធីខេ
លែន រីច៖ លែន រីច ចំការដូង

2007

ជីប ម៉ុង អ៊ីនដាស្ទ្រីស៍
បេតុងលាយស្រេច ជីប ម៉ុង,
ក្បឿងបេតុង ជីប ម៉ុង, ទុយោ ជីប ម៉ុង

 
សម្ថភាព៖ បេតុងលាយស្រេច ជីប ម៉ុង (១៥រោងចក្រ)
ក្បឿងបេតុង ជីប ម៉ុង (១៤០សន្លឹកក្នុងមួយនាទី)
ទុយោ ជីប ម៉ុង (៥០០តោន ក្នុងមួយថ្ងៃ)

1982

ជីប ម៉ុង ត្រេឌីង
សម្ភារៈសំណង់ គ្រឿង ឧបភោគបរិភោគ