Subscribe Now

Trending News

ជីប ម៉ុង ត្រេឌីង គឺជាក្រុមហ៊ុនមួយ បង្កើតឡើងសម្រាប់ចែកចាយសម្ភារៈសំណង់ និងគ្រឿងបរិភោគដែលមានគុណភាពខ្ពស់ នៅទូទាំងប្រទេសកម្ពុជា។ ក្រុមហ៊ុន ជីប ម៉ុង ត្រេឌីង បាននាំចូលដែកអ៊ីតាលីគុណភាពខ្ពស់ ម៉ាក វី និងគ្រឿងឧបភោគបរិភោគដូចជា នំស្រួយ ហាណាមិ (Hanami) នំបីស្គីត Arsernal Biscuits ប្រេងឆា ហេលស៊ី ឆេហ្វ(Healthy Chef) ស្ករស និងសាប៊ូអូរ៉ា។

ជីប ម៉ុង អ៊ីនដាស្រ្ទីស៍ គឺជាក្រុមហ៊ុនឈានមុខគេក្នុងទីផ្សារបេតុងលាយស្រេច និងផ្ដល់ដំណោះស្រាយសម្រាប់ការសាងសង់។ ក្រុមហ៊ុន ជីប ម៉ុង អ៊ីនដាស្ទ្រីស៍ ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០០៧ និងបានក្លាយជាក្រុមហ៊ុនដំបូងគេនៅកម្ពុជា ដែលទទួលបានវិញ្ញាបនប័ត្រទទួលស្គាល់គុណភាពស្តង់ដា ISO។ ជីប ម៉ុង អ៊ីនដាស្រ្ទីស៍ បានពង្រីកអាជីវកម្មរបស់ខ្លួនដោយវិនិយោគលើ ក្បឿងបេតុង និងទុយយោ ជីប ម៉ុង។ ក្រុមហ៊ុនបានវិនិយោគយ៉ាងច្រើនក្នុងផ្នែកបច្ចេកវិទ្យាថ្មីៗចុងក្រោយបង្អស់ និងម៉ាស៊ីនទំនើបៗពីប្រទេសអ៊ីតាលី ដោយបានជ្រើសរើសបុគ្គលិកជំនាញ ដែលមានបទពិសោធន៍ និងឯកទេសច្បាស់លាស់លំដាប់អន្តរជាតិ។ ក្រុមហ៊ុនបានខិតខំប្រឹងប្រែង ដើម្បីផ្តល់ជូនដល់ម្ចាស់គេហដ្ឋាន និងក្រុមហ៊ុនអភិវឌ្ឍន៍គម្រោងនៅក្នុងប្រទេសកម្ពុជានូវក្បឿងលំដាប់ពិភពលោក និងដំណោះស្រាយផ្នែកសំណង់ជាច្រើនផ្សេងទៀត។

ជីប ម៉ុង លែន គឺជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យលំដាប់កំពូលនៅក្នុងប្រទេសកម្ពុជា។ ជីប ម៉ុង លែន គឺជាពាណិជ្ជកម្មមួយរបស់ ជីប ម៉ុង ដែលជាក្រុមហ៊ុនវិនិយោគលើច្រើនវិស័យ និងរីកលូតលាស់យ៉ាងឆាប់រហ័សក្នុងប្រទេសកម្ពុជា។

បេសកកម្មរបស់យើង គឺផ្តល់ជូនគេហដ្ឋានតាមក្តីស្រមៃរបស់មនុស្សគ្រប់គ្នា។ គម្រោងលំនៅឋានរបស់យើងសាងសង់ឡើងដោយប្រើប្រាស់សម្ភារៈ ដែលមានគុណភាពខ្ពស់បំផុត និងមានវិញ្ញាបនបត្រ ISO បញ្ជាក់ផងដែរ ដូចជាបេតុង ជីប ម៉ុង ដែកថែបអ៊ីតាលីម៉ាក វី ក្បឿង ជីប ម៉ុង និងទុយោ ជីប ម៉ុង ជាដើម។ ការរចនាម៉ូដទាំងក្នុង និងក្រៅរបស់លំនៅឋាននីមួយៗ ជារចនាបថមិនចេះហួសសម័យ ដែលឆ្លុះបញ្ចាំងពីការគិតគូរយ៉ាងហ្មត់ចត់លើទំនោររបស់មនុស្សគ្រប់សម័យកាល។ លំនៅឋានរបស់យើង ត្រូវបានបំពាក់ដោយបរិក្ខារទំនើបៗ និងហ៊ុមព័ទ្ធទៅដោយក្លឹបហៅស៍ សួនច្បារ ចំណតរថយន្ត ទីធ្លាកម្សាន្ត និងផ្សារសហគមន៍ ដើម្បីធានាជូនអតិថិជនរបស់យើងនូវការ «ជឿជាក់ក្នុងការរស់នៅ»។

គម្រោងដំបូងគេបង្អស់របស់យើងគឺ ផាក លែន សែនសុខ ត្រូវបានបញ្ចប់ដោយជោគជ័យ និងបានប្រគល់ជូនអតិថិជននៅក្នុងឆ្នាំ២០១៧។ បច្ចុប្បន្ននេះ យើងមានគម្រោងចំនួនប្រាំបួនផ្សេងទៀត ដែលស្ថិតក្រោមការសាងសង់៖ គម្រោង លែនម៉ាក ២៧១, គម្រោង លែនម៉ាក ៦០ម៉ែត្រ, គម្រោង ផាក លែន ៥៩៨, គម្រោង ផាក លែន ធី ខេ, គម្រោង ផាក លែន ខុនដូ ធីខេ, គម្រោង ផាក លែន ៦អា, គម្រោង ផាក លែន ៥០ម៉ែត្រ និង គម្រោង លែន រីច ចំការដូង ដែលគម្រោងទាំងអស់នេះផ្តល់ជូននូវលំនៅឋានជាច្រើនប្រភេទរួមមាន វីឡា វីឡាកូនកាត់ ហ្សបហៅស៍ និងខុនដូ ដើម្បីបំពេញតាមតម្រូវការរបស់ប្រជាពលរដ្ឋ ដែលកំពុងមានការកើនឡើងសម្រាប់គេហដ្ឋានដែលមានគុណភាពខ្ពស់ និងមានរចនាបថប្រណីត។

ជីប ម៉ុង លែន ជ្រើសរើសអភិវឌ្ឍគម្រោងទាំងអស់របស់ខ្លួននៅតំបន់យុទ្ធសាស្ត្រ។ យើងធានាថា គម្រោងរបស់យើងត្រូវបានសាងសង់ឡើងនៅតំបន់ ដែលមានសក្តានុពលនៃការអភិវឌ្ឍ ដែលមានផ្លូវចេញចូលឆាប់រហ័ស និងងាយស្រួលបំផុតទៅកាន់ផ្សារទំនើប សាលារៀនរដ្ឋ និងសាលាអន្តរជាតិ ធនាគារ និងមន្ទីរពេទ្យ។

ដើម្បីធានាថា គម្រោងរបស់យើងត្រូវបានសាងសង់ប្រកបដោយគុណភាព និងទាន់ពេលកំណត់ បច្ចុប្បន្ននេះ យើងមានបុគ្គលិកបម្រើការជាអ្នកឯកទេសជាតិ និងអន្តរជាតិ និងអ្នកជំនាញជាង៤០០០នាក់ ដែលពួកគេទាំងអស់ប្តេជ្ញាចិត្តជួយធ្វើឲ្យការរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជាកាន់តែប្រសើរ តាមរយៈសំណង់ដែលមានគុណភាពខ្ពស់ ស្តង់ដាសម្រាប់ការរស់នៅ និងបំពាក់ដោយបរិក្ខារលំនៅឋាន និងសេវាកម្សាន្ត ដែលមានភាពល្អផ្តាច់គេ។

ខ្មែរ ប៊ែវើរីជីស (KHB) គឺជាក្រុមហ៊ុនផលិតស្រាបៀរ និងភេសជ្ជៈ ឈានមុនគេនៅកម្ពុជា ដែលគ្រប់គ្រងដោយវិនិយោគិនខ្មែរ 100%។ រោងចក្រប្រើប្រាស់តែគ្រឿងផ្សំល្អផ្តាច់គេ ពីអឺរ៉ុប និងបំពាក់ទៅដោយបច្ចេកវិទ្យាទំនើបបំផុតមកពីប្រទេសអាល្លឺម៉ង់។ បច្ចេកវិទ្យាឈានមុខគេដ៏ទំនើប ធ្វើឲ្យក្រុមហ៊ុនផលិតបាននូវស្រាបៀរ ដែលមានរសជាតិថ្មីប្លែកគេទាំងស្រុង ដែលគេស្គាល់ថាជា ស្រាបៀរ កម្ពុជា។ ជាមួយនឹងការអនុវត្តវិធានការអនាម័យ និងការគ្រប់គ្រងគុណភាពយ៉ាងតឹងរឹង និងហ្មត់ចត់បំផុត ក្រុមហ៊ុន ខែ្មរ ប៊ែវើរីជីស បានទទួលវិញ្ញាបនបត្រ ISO 9001:2015 សម្រាប់ប្រព័ន្ធគ្រប់គ្រងគុណភាព វិញ្ញាបនបត្រ ISO 14001:2015 សម្រាប់ប្រព័ន្ធគ្រប់គ្រងបរិស្ថាន ពានរង្វាន់ Brewery Award ពីចក្រភពអង់គ្លេស ពានរង្វាន់ European Star Award ពីប្រទេសអាល្លឺម៉ង់ និងពានរង្វាន់ Monde Selection Awards (កម្រិត Grand Gold និង Gold) នៅប្រទេសប៊ែលសិក ព័រទុយហ្គាល់ និងអេស្ប៉ាញ។

រោងចក្រ ខ្មែរ ប៊ែវើរីជីស បានពង្រីកសង្វាក់ផលិតកម្មរបស់ខ្លួនលើកទី៣ក្នុងឆ្នាំ២០១៧ ដែលបង្កើនសមត្ថភាពផលិតកម្មស្រាបៀររបស់ខ្លួន និង អភិវឌ្ឍផលិតផលថ្មីៗ រួមមានស្រាបៀរ Barrley Black Extra Stout, ស្រាបៀរ Kudo, ភេសជ្ជៈប៉ូវកម្លាំង Wurkz, Ize Cola, Ize Lemon, Ize Fruit Punch និងទឹកបរិសុទ្ធកម្ពុជា។ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស យកចិត្តទុកដាក់លើការផលិតផលិតផលមានគុណភាពខ្ពស់បំផុត ដែលមានការទទួលស្គាល់ និងគាំទ្រពីអតិថិជនរបស់ខ្លួន និងដើម្បីបំពេញតម្រូវការស្រាបៀរ និងភេសជ្ជៈ។ បច្ចុប្បន្ន ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស មានបុគ្គលិកជិត១០០០នាក់ កំពុងបម្រើការពេញម៉ោង ដែលបានប្តេជ្ញាចិត្តក្នុងការផលិតស្រាបៀរ និងភេសជ្ជៈ ដែលមានគុណភាពល្អបំផុតសម្រាប់ប្រទេសកម្ពុជា និងបណ្ដាប្រទេសក្នុងតំបន់។ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស មានមោទនភាពចំពោះការពង្រីកខ្លួនកាន់តែធំឡើងជាលំដាប់នេះ។

ជីប ម៉ុង រីថែល គឺជាពាណិជ្ជកម្មមួយទៀតរបស់ក្រុមហ៊ុន ជីប ម៉ុង ដែលកំពុងបោះទីតាំងរបស់ខ្លួននៅក្នុងទីផ្សារលក់រាយក្នុងប្រទេសកម្ពុជា។ ពាណិជ្ជកម្មរបស់ ជីប ម៉ុង រីថែល រួមមាន មណ្ឌលផ្សារទំនើបខ្នាតយក្ស មណ្ឌលផ្សារផ្សារទំនើប ផ្សារទំនើប និង Express ព្រមទាំងការលក់ដូរក្នុងទម្រង់ផ្សេងៗទៀត ដែលបំពេញតម្រូវការជូនប្រជាពលរដ្ឋកម្ពុជា ហើយក្នុងពេលដំណាលគ្នានេះ ក៏ជួយជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេសផងដែរ។ ចក្ខុវិស័យរបស់យើង គឺដើម្បីក្លាយខ្លួនជាក្រុមហ៊ុនផ្សារលក់រាយឈានមុខគេ ក្នុងសហគមន៍នីមួយៗ ដែលយើងវិនិយោគ។ ក្រុមហ៊ុន ជីប ម៉ុង រីថែល បានបើកផ្សារទំនើប ជីប ម៉ុង មុនីវង្ស នៅលើមហាវិថីព្រះមុនីវង្ស, ផ្សារទំនើប ជីប ម៉ុង អេដិន ហ្គាដិន នៅអេដិន ហ្គាដិន, ជីប ម៉ុង Express បឹងសាឡាង លើផ្លូវ២៧១, ជីប ម៉ុង Express រោចក្រ ខ្មែរ ប៊ែវើរីជីស ក្នុងរោងចក្រ ខ្មែរ ប៊ែវើរីជីស, មណ្ឌលផ្សារទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល និងផ្សារទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល លើមហាវិថីព្រះនរោត្តម, ព្រមទាំងមជ្ឈមណ្ឌលពាណិជ្ជកម្ម ជីប ម៉ុង បាក់ទូក និង ជីប ម៉ុង Express បាក់ទូក ក្បែរវិទ្យាល័យបាក់ទូក ជីប ម៉ុង Express លែនម៉ាក២៧១។ មណ្ឌលផ្សារទំនើប ជីប ម៉ុង សែនសុខ, មណ្ឌលផ្សារទំនើប ជីប ម៉ុង ៥៩៨ និងមណ្ឌលផ្សារទំនើបខ្នាតយក្ស ជីប ម៉ុង ២៧១ ក៏នឹងបើកប្រតិបត្តិការនាពេលឆាប់ៗផងដែរ។

ធនាគារ ជីប ម៉ុង គឺជាពាណិជ្ជកម្មមួយទៀតរបស់ក្រុមហ៊ុន ជីប ម៉ុង ដែលប្រើប្រព័ន្ធបច្ចេកវិទ្យាឌីជីថល។ ធនាគារ ជីប ម៉ុង បានប្តេជ្ញាចិត្តក្នុងការបង្កើតភាពរីករាយពេលប្រើប្រាស់សេវាធនាគារខ្លួន ដោយផ្តល់នូវការដំណើរការងាយស្រួលបំផុត ដើម្បីបម្រើសេចក្ដីត្រូវជូនអតិថិជន រួមទាំងផ្តល់សេវាកម្ម និងកម្មវិធីដែលល្អបំផុត ធ្វើឲ្យការរស់នៅរបស់អតិថិជនយើងកាន់តែប្រសើរ។

នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ ធនាគារ ជីប ម៉ុង បានសម្ពោធបើកបម្រើអតិថិជនជាផ្លូវការ។ បេសកកម្មរបស់ ធនាគារ ជីប ម៉ុង គឺផ្តល់ដំណោះស្រាយខាងសេវាធនាគារល្អបំផុតលំដាប់ពិភពលោក ចំណាយតិច ប្រសិទ្ធិភាពខ្ពស់។ យើងបានប្រើបច្ចេកវិទ្យាដែលអាចវាស់វែងបាន តាមប្រព័ន្ធឌីជីថល ដោយអនុញ្ញាតឲ្យអតិថិជនអាចភ្ជាប់តម្រូវការក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់ពួកគេមកកាន់ធនាគារ ជីប ម៉ុង ដែលដើរតួនាទីស្នូលក្នុងការបំពេញតាមតម្រូវការប្រចាំថ្ងៃរបស់ពួកគេ។

គោលដៅសំខាន់បំផុតរបស់យើងគឺសហគ្រាសខ្នាតតូច និងមធ្យម (SMEs) អាជីវកម្មលក់រាយ និងសម្រាប់ពលរដ្ឋកម្ពុជា។ ដោយមានទីស្នាក់ការកណ្តាលស្ថិតនៅលើមហាវិថីម៉ៅសេងទុង, ធនាគារ ជីប ម៉ុង មានសាខាជាច្រើនដូចជា ធនាគារ ជីប ម៉ុង សាខានរោត្តម លើមហាវិថីព្រះនរោត្តម, ធនាគារ ជីប ម៉ុង សាខាបឹងសាឡាង លើផ្លូវ២៧១ ក្នុងសង្កាត់បឹងសាឡាង, ធនាគារ ជីប ម៉ុង សាខាផ្សារដើមថ្កូវ ក្នុងសង្កាត់បឹងទំពុន១, ធនាគារ ជីប ម៉ុង សាខាទួលគោក ក្នុងសង្កាត់ទួលសង្កែ២, និង២សាខាទៀតក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្ម ជីប ម៉ុង បាក់ទូក និងមជ្ឈមណ្ឌលផ្សារទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល ព្រមទាំងសាខាជាច្រើនកន្លែងដែលគ្រោងនឹងបើកបន្តបន្ទាប់។

ហ្គ្រេន រ៉ូយ៉ាល់ ហ្គហ្វ អេន រីហ្សត(GRGR) ជាពាណិជ្ជកម្មមួយរបស់ក្រុមហ៊ុន ជីប ម៉ុង ដែលមានកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញ និងជាទីទុកចិត្តក្នុងទីផ្សារជិត៤ទស្សវត្សមកហើយ។ GRGR បង្កើតឡើងនៅឆ្នាំ២០២០ ដើម្បីគ្រប់គ្រង និងប្រតិបត្តិការទីលានវាយកូនហ្គោលចំនួនពីរ គឺទីលានវាយកូនហ្គោល ហ្គ្រេន ភ្នំពេញ និងទីលានវាយកូនហ្គោល រ៉ូយ៉ាល់ភ្នំពេញ។

ហ្គ្រេន រ៉ូយាល់ ហ្គហ្វ អេន រីហ្សត មានចក្ខុវិស័យ ក្លាយជាទីលាន វាយកូន ហ្គោល លំដាប់ថ្នាក់ពិភពលោកនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ក្រុមហ៊ុនផ្តោតសំខាន់ទៅលើអតិថិជន ទីតាំង សេវាកម្ម ភោជនីយដ្ឋាន សម្ភារបរិក្ខាដ៏សម្បូរបែបទំនើបទាន់សម័យ និងការធ្វើបដិសណ្ឋារកិច្ចប្រកបដោយ ភាពកក់ក្តៅ។

ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន ដែលបានចុះបញ្ជីនៅក្នុងប្រទេសកម្ពុជា និងបានបង្កើតឡើងនៅចុងឆ្នាំ២០១៥ គឺជាការវិនិយោគរួមគ្នារវាងក្រុមហ៊ុន ជីប ម៉ុង និងក្រុមហ៊ុន ស៊ីយ៉ាម ស៊ីធី ស៊ីមេន ផាប់ប្ល៊ិក ខមភែនី លីមីតធីត (SCCC) នៃព្រះរាជាណាចក្រប្រទេសថៃ។ ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី បានសាងសង់រោងចក្រផលិតផលស៊ីម៉ងត៍នៅក្នុងខេត្តកំពត ដែលប្រើប្រាស់ម៉ាស៊ីន និងបច្ចេកវិទ្យាទំនើបចុងក្រោយបង្អស់ ដោយមានសមត្ថភាពផលិតស៊ីម៉ងត៍បាន៥០០០តោនក្នុងមួយថ្ងៃ។ យើងផលិតស៊ីម៉ងត៍ ដែលមានគុណភាពខ្ពស់សម្រាប់ទាំងទីផ្សារលក់រាយ និងផ្គត់ផ្គង់ឧស្សាហកម្ម ដោយផលិតផលស៊ីម៉ងត៍នេះត្រូវបានផលិតចេញពីវត្ថុធាតុដើមក្នុងស្រុក ដែលសម្រិតសម្រាំងយ៉ាងល្អ ជាមួយនឹងស្ដង់ដាគ្រប់គ្រង និងធានាគុណភាពលំដាប់ពិភពលោក។

ក្រុមហ៊ុន ក្រោន ខ្មែរ ប៊ែវើរីជីស ខេន លីមីតធីត គឺជាក្រុមហ៊ុនសហវិនិយោគរវាងក្រុមហ៊ុនផលិតសំបកវេចខ្ចប់ឈានមុខគេឈ្មោះ CROWN Holdings Inc. និងក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស។ ក្រុមហ៊ុននេះផលិត និងផ្គត់ផ្គង់សំបកកំប៉ុងដល់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស។

ក្រុមហ៊ុន ក្រោន ខ្មែរ ប៊េវើរីជីស ខេន លីមីតធីត ត្រូវបានបំពាក់ដោយបច្ចេកវិទ្យាចុងក្រោយបំផុតនៃឧស្សាហកម្មវេចខ្ចប់។ ក្រុមហ៊ុននេះ ក៏មានបុគ្គលិកជំនាញ និងមានសមត្ថភាពខ្ពស់ ដែលមានបទពិសោធន៍ក្នុងឧស្សាហកម្មវេចខ្ចប់អស់ពេលជាច្រើនទសវត្សរ៍មកហើយ។

ស្ថិតនៅចំចំណុចកណ្តាលនៃមជ្ឈមណ្ឌលវប្បធម៌ និងប្រវត្តិសាស្ត្រ ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ សណ្ឋាគារ ហាយ៉ាត់ រីជិនស៊ី ភ្នំពេញ គឺជាសណ្ឋាគារលំដាប់ផ្កាយ៥ មាន២៥០ បន្ទប់ ភោជនីយដ្ឋានប្រណិត និងអាងហែលទឹកនៅលើដំបូលអគារ ស្កាយបារ៍

ដែលមើលឃើញទេសភាពដ៏ស្រស់ស្អាតជានៃទន្លេចតុមុខ និងទេសភាពជុំវិញព្រះបរមរាជវាំង។ លើសពីនេះទៅទៀត សណ្ឋាគារ ហាយ៉ាត់ រីជិនស៊ី ភ្នំពេញ គឺជាទីតាំងឥតខ្ចោះ ដែលមានសាលសម្រាប់រៀបចំអាពាហ៍ពិពាហ៍ ពិព័រណ៍សិល្បៈ រៀបចំកិច្ចប្រជុំ សន្និសីទ និងពិធីជប់លៀងផ្សេងៗ។ សណ្ឋាគារនេះ នឹងក្លាយជាសណ្ឋាគារ ហាយ៉ាត់ រីជិនស៊ី ដំបូងគេនៅក្នុងប្រទេសកម្ពុជា។ វាជាការវិនិយោគដោយក្រុមហ៊ុន Royal Residential Hotels and Resorts Limited ដែលជាពាណិជ្ជកម្មរបស់ក្រុមហ៊ុន ជីប ម៉ុង។ ការរចនា និងការគ្រប់គ្រងសណ្ឋាគារ ត្រូវធ្វើឡើងស្របតាមស្តង់ដាអន្តរជាតិ ដែលកំណត់ដោយក្រុមហ៊ុន ហាយ៉ាត់ ហូតែល (Hyatt Hotels Corporation) ដែលជាក្រុមហ៊ុនសណ្ឋាគារមានកេរ្តិ៍ឈ្មោះល្បីល្បាញពីសហរដ្ឋអាមេរិក។ សណ្ឋាគារ ហាយ៉ាត់ រីជិនស៊ី ភ្នំពេញ នឹងរួមចំណែកធ្វើឲ្យរាជធានីភ្នំពេញក្លាយជាទិសដៅទេសចរណ៍ក្នុងឱកាសវិស្សមកាល និងសម្រាប់កិច្ចប្រជុំធុរកិច្ច ដែលនឹងចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ចកម្ពុជា និងលើកមុខមាត់កម្ពុជាលើឆាកអន្តរជាតិ។

កាលពី៦០ឆ្នាំមុន ក្រុមហ៊ុន ហាយ៉ាត់ ហូតែល (Hyatt Hotels Corporation) បានអភិវឌ្ឍសណ្ឋាគារចំនួន៦៦៣ទីតាំង ក្នុង៥៦ប្រទេស នៃទ្វីបទាំង៦របស់ពិភពលោក។

ក្រុមហ៊ុន ជីប ម៉ុង បានវិនិយោគ៨០លានដុល្លារអាមេរិក ដើម្បីសាងសង់សណ្ឋាគារលំដាប់ផ្កាយ៣ ហ្វែរហ្វៀល បាយម៉ារៀត ដោយទទួលបានសិទ្ធិគ្រប់គ្រងពីក្រុមហ៊ុន Marriott International។ សណ្ឋាគារ ហ្វែរហ្វៀល បាយម៉ារៀត ភ្នំពេញ មានទីតាំងនៅចំកណ្ដាលបេះដូងនៃតំបន់ពាណិជ្ជកម្ម តាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី ដែលជាទីតាំងល្អ បំផុត ទាក់ទាញភ្ញៀវទេសចរ អាជីវកម្ម និងអគាររដ្ឋាភិបាល។ សណ្ឋាគារនេះរំពឹងថានឹងបើកដំណើរការក្នុងឆ្នាំ២០២១។ សណ្ឋាគារ ហ្វែរហ្វៀល បាយម៉ារៀត ភ្នំពេញ គឺជាសណ្ឋាគារអន្តរជាតិទី២របស់ក្រុមហ៊ុន ជីប ម៉ុង។

Marriott International គឺជាក្រុមហ៊ុនសណ្ឋាគារលំដាប់ពិភពលោកឈានមុខគេនៅសហរដ្ឋអាមេរិក ដែលមានសណ្ឋាគារជាង៦០០០កន្លែង ក្នុង១២២ប្រទេស។

ទីក្រុងរណប ហ្រ្គេន ភ្នំពេញ អ៊ិនធើណែសិនណល ស៊ីធី គឺជាក្រុមហ៊ុន អភិវឌ្ឍន៍អចលទ្រព្យស្តង់ដារអន្តរជាតិលើផ្ទៃដីសរុប២៦០ហិកតា ស្ថិតនៅខណ្ឌសែនសុខ ភាគខាងជើងរាជធានីភ្នំពេញ។ នៅចុងឆ្នាំ២០១៩ ក្រុមហ៊ុន ជីប ម៉ុង បានកាន់កាប់កម្មសិទ្ធទាំងស្រុងរបស់ទីក្រុងរណប ហ្រ្គេន ភ្នំពេញ។ ទីក្រុងរណប ហ្រ្គេន ភ្នំពេញអភិវឌ្ឍលំនៅដ្ឋានចំនួន៤៤០០ខ្នង ដែលក្នុងនោះរួមមាន ផ្ទះប្រភេទវីឡា អាផាតមិន ស្សបហៅស៍ អគារការិយាល័យ ផ្សារទំនើប សណ្ឋាគារ មន្ទីរពេទ្យ តំបន់លម្ហែរ ក្លឹបវាយកូនហ្គោលស្តង់ដារអន្តរជាតិ១៨ឡូ សួនទឹក ព្រមទាំងការអភិវឌ្ឍសំខាន់ៗផ្សេងទៀត។