Subscribe Now

Trending News

An ISO-accredited company
and major supplier of high-quality ready-mixed
concrete, rooftiles, and pipe in Cambodia.
ជីប ម៉ុង អ៊ីនដាស្រ្ទីស៍

ជីប ម៉ុង អ៊ីនដាស្រ្ទីស៍ គឺជាក្រុមហ៊ុនឈានមុខគេក្នុងទីផ្សារបេតុងលាយស្រេច និងផ្ដល់ដំណោះស្រាយសម្រាប់ការសាងសង់។ ក្រុមហ៊ុន ជីប ម៉ុង អ៊ីនដាស្ទ្រីស៍ ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០០៧ និងបានក្លាយជាក្រុមហ៊ុនដំបូងគេនៅកម្ពុជា ដែលទទួលបានវិញ្ញាបនប័ត្រទទួលស្គាល់គុណភាពស្តង់ដា ISO។ ជីប ម៉ុង អ៊ីនដាស្រ្ទីស៍ បានពង្រីកអាជីវកម្មរបស់ខ្លួនដោយវិនិយោគលើ ក្បឿងបេតុង និងទុយយោ ជីប ម៉ុង។ ក្រុមហ៊ុនបានវិនិយោគយ៉ាងច្រើនក្នុងផ្នែកបច្ចេកវិទ្យាថ្មីៗចុងក្រោយបង្អស់ និងម៉ាស៊ីនទំនើបៗពីប្រទេសអ៊ីតាលី ដោយបានជ្រើសរើសបុគ្គលិកជំនាញ ដែលមានបទពិសោធន៍ និងឯកទេសច្បាស់លាស់លំដាប់អន្តរជាតិ។ ក្រុមហ៊ុនបានខិតខំប្រឹងប្រែង ដើម្បីផ្តល់ជូនដល់ម្ចាស់គេហដ្ឋាន និងក្រុមហ៊ុនអភិវឌ្ឍន៍គម្រោងនៅក្នុងប្រទេសកម្ពុជានូវក្បឿងលំដាប់ពិភពលោក និងដំណោះស្រាយផ្នែកសំណង់ជាច្រើនផ្សេងទៀត។

ផលិតផលរបស់យើង

បេតុងលាយស្រេច ជីប ម៉ុង

បង្កើតឡើងនៅក្នុងឆ្នាំ២០០៧, ជីប ម៉ុង អ៊ីនដាស្ទ្រីស៍ គឺជាក្រុមហ៊ុនធំឈានមុខគេក្នុងទីផ្សារបេតុងលាយស្រេច និងជាអ្នកឯកទេសដោះស្រាយបញ្ហា សំណង់ និងក្លាយខ្លួនជាក្រុមហ៊ុនដំបូងគេបំផុតនៅកម្ពុជា ដែលទទួលបានវិញ្ញាបនប័ត្របញ្ជាក់គុណភាព ISO 9001:2015។ ជីប ម៉ុង អ៊ីនដាស្ទ្រីស៍ ប្តេជ្ញាចិត្តក្នុងការក្លាយខ្លួនជាដៃគូដ៏ទុកចិត្តសម្រាប់ផលិតផលបេតុង និងសំណង់។

ក្បឿង ជីប ម៉ុង

នៅក្នុងឆ្នាំ២០១៧ យើងបានបន្ថែមនូវផលិតផលមួយប្រភេទទៀតក្នុងបញ្ជីផលិតផលរបស់ក្រុមហ៊ុនយើង៖ ក្បឿងបេតុង ជីប ម៉ុង។ តាមរយៈការវិនិយោគលើបច្ចេកវិទ្យាថ្មីបំផុត និងម៉ាស៊ីនទំនើបទាន់សម័យពីប្រទេសអ៊ីតាលី យើងបានជ្រើសរើសអ្នកជំនាញអន្តរជាតិដែលមានបទពិសោធន៍ក្នុងការផលិតក្បឿងបេតុងឈានមុខគេ ដើម្បីផ្តល់ជូន ម្ចាស់គេហដ្ឋាន និងក្រុមហ៊ុនអភិវឌ្ឍន៍គម្រោងនៅក្នុងប្រទេសកម្ពុជានូវក្បឿងលំដាប់ពិភពលោក និងដំណោះស្រាយផ្នែកសំណង់អគារផ្សេងទៀត។

ទុយោ ជីប ម៉ុង

ទុយោ ជីប ម៉ុង ត្រូវបានចែកចាយនៅលើទីផ្សារនៅឆ្នាំ២០១៨។ រាល់វត្ថុធាតុដើម ត្រូវបានសម្រិតសម្រាំង និងផលិតដោយបច្ចេកវិទ្យាទំនើបពីប្រទេសអ៊ីតាលី។ ទុយោ ជីប ម៉ុង ទទួលបានវិញ្ញាបនបត្រ ISO 9001:2015 សម្រាប់ប្រព័ន្ធគ្រប់គ្រងគុណភាពរបស់ខ្លួន។ ផលិតផលទុយោ ជីប ម៉ុង មានច្រើនប្រភេទ រួមមានទុយោ PVC ទុយោ HDPE ហ្គេនខ្សែភ្លើង ទុយោខ្សែរភ្លើង និងគ្រឿងតំណទុយោគ្រប់ប្រភេទ។

វិចិត្រសាល

Chip Mong Roof Tiles

Chip Mong Ready Mixed Concrete

ទំនាក់ទំនង

ជីប ម៉ុង អ៊ីនដាស្រ្ទីស៍

#106, Mao Tse Tung Blvd., Sangkat Toul Tumpong II, Khan Chamkamorn, Phnom Penh, Cambodia

 

085/069/066 990 222