Subscribe Now

Trending News

បណ្ណសារ៖ CSR


សប្បុរសធម៌

ការបរិច្ចាគសម្រាប់បុព្វហេតុសង្គម 

ក្រុមហ៊ុន​ ជីប ម៉ុង តែ​ងតែ​ចូល​រួម​ចំណែកជានិច្ច​​ក្នុង​ការ​សម្អាត​ទី​ក្រុង​ ដោយ​បាន​បរិច្ចាគធុង​សំរាម​ក្នុង​អំឡុង​ពេល​បុណ្យ​ទាន​ធំៗ​​។​…

សប្បុរសធម៌

ជំនួយសង្គ្រោះបន្ទាន់ពេលគ្រោះមហន្តរាយធម្មជាតិ 

ក្រុមហ៊ុន​ ជីប ម៉ុង តែង​ត្រៀម​ខ្លួន​ជា​ស្រេច ​ដើម្បី​ចូល​រួមចំណែក​ជា​មួយ​រដ្ឋាភិបាល​ដើម្បី​ ចែក​ជូន​ជំនួយសង្គ្រោះ​បន្ទាន់​ ក្នុង​ពេលមាន​​គ្រោះ​មហន្តរាយ​ធម្មជាតិ​​។

យើង​បាន​​ចូល​រួម​​ក្នុង​ការ​ចែក​ជូន​ទឹកបរិសុទ្ធសម្រាប់ប្រើប្រាស់ ឧបត្ថម្ភការគាំទ្រហិរញ្ញវត្ថុ និង​ភេសជ្ជ​នៅ​តំបន់​រង​ផល​ប៉ះ​ពាល់​ដោយ​ទឹក​ជំនន់​ គ្រោះ​រាំង​ស្ងួត​ និងកន្លែង​ជួប​គ្រោះ​ឧបទ្ទ​វហេតុ​​ផ្សេង​ៗ​ទៀត​​ផងដែរ​។​…

សប្បុរសធម៌

ភ្នាក់ងារពន្លត់អគ្គិភ័យ 

ភ្នាក់ងារ​ពន្លត់​អគ្គិភ័យ​របស់​ក្រុមហ៊ុន ខ្មែរ ប៊ែវឺរីជីស ទទួល​បាន​ការ​បណ្តុះ​បណ្តាល​ពី​អ្នក​ជំនាញ​ពី​ប្រទេស​អាល្លឺម៉ង់​ និង​នាយកដ្ឋានពន្លត់​អគ្គិភ័យ​​​រាជធានី​ភ្នំ​ពេញ​។​ ភ្នាក់ងារពន្លត់​អគ្គិភ័យ​របស់ក្រុមហ៊ុន​ ខ្មែរ ប៊ែវើរីជីស​ នឹងជួយ​ពន្លត់​អគ្គិភ័យ​ ​ក្នុង​រាជធានី​ភ្នំ​ពេញ​ ពេញ​២៤ម៉ោង​ដោយឥតគិតថ្លៃ។​…

បរិស្ថាន

គំនិតផ្តួចផ្តើមបរិស្ថាន 

គំនិតផ្តួចផ្តើមផ្តួចផ្តើមបរិស្ថានគឺត្រូវបានបង្កើតឡើងដើម្បីចួលរួមជាមួយទិវាបរិស្ថានសំខាន់ៗក្នុង​គោលបំណងផ្សាភ្ជាប់បុគ្គលិករបស់ ជីប ម៉ុង នឹងសកម្មភាពសង្គមដើម្បីបរិស្ថានដ៏ល្អប្រសើរ។ យើង​ចូលរួមក្នុងទិវាបរិស្ថានបីធំក្នុងឆ្នាំ២០២០ មានដូចជា​ទិវាបរិស្ថានជាតិ ទិវាសម្អាតពិភពលោក និងទិវាអនាម័យ និងទឹកផឹកស្អាត។​…

បរិស្ថាន

កម្មវិធីដាំដើមឈើ 

ក្រុមហ៊ុន ជីប ម៉ុង បាន​រៀប​ចំ​​កម្មវិធីដាំ​ដើមឈើ​ប្រចាំ​ឆ្នាំ ​ដើម្បី​​រួម​ចំណែក​ធ្វើ​ឲ្យ​​​​សហគមន៍​ និង​​បរិស្ថាន​កាន់​តែ​​ប្រសើរ​។​ កា​រ​រីក​ចម្រើន​​ និងការបរិច្ចាគទៅ​សហគ​មន៍​ គឺ​ផ្នែក​ដ៏​សំខាន់​​នៃ​ប្រតិបត្តិការ​​​អាជីវកម្ម​។​ យើង​​​ប្តេជ្ញា​ចិត្ត​ខ្ពស់​ចំពោះការ​បរិច្ចាគត្រឡប់​ទៅ​សង្គមវិញ។​ ជា​រៀង​រាល់​ឆ្នាំ ​បុគ្គលិកក្រុមហ៊ុន​ ជីប ម៉ុង​ បាន​ដាំដើម​ឈើ​ចំនួន​​១២០០០​ដើម​ ដោយ​ក្នុង​នោះ​ ៦០០០​ដើម​​ជាប្រភេទ​​​ឈើ​​​ប្រណីត​ និង​៦០០០​ដើម​ទៀត​​ជា​​ដើមកោង​កាង​ ។​

បរិស្ថាន

រថយន្តសម្អាតផ្លូវ 

ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស​ បាន​ប្តេជ្ញាចិត្ត​ក្នុង​ការ​ធ្វើ​ឲ្យ​សហគមន៍​មានភាពស្រស់បំព្រង ​ ដើម្បី​ឲ្យ​មាន​​​បរិស្ថានល្អ​ប្រសើរ​ និង​លើកកម្ពស់​សុខភាព​សាធារណៈ​។​ ស្ថិត​ក្រោម​យុទ្ធនាការ​ ​ “​បរិស្ថាន​​ស្អាត​ សុខភាព​ល្អ​”​ យើង​មាន​រថយន្ត​សម្អាត​ផ្លូវ​ចំនួន​ពីរ​គ្រឿង​​កំពុងប្រតិបត្តិការ​ក្នុង​រាជធានីភ្នំពេញ ហើយ​ពីរគ្រឿង​​​​ទៀត​ត្រូវ​បាន​បញ្ចូន​ទៅ​តាម​ខេត្ត​ ដើម្បី​សម្អាត​ផ្លូវ​នៅ​ទូទាំង​ប្រទេស​។​…

ការអប់រំ

កម្មវិធីលើកកម្ពស់សមត្ថភាព ជីប ម៉ុង 

កម្មវិធី​លើកកម្ពស់​សមត្ថភាព​​និស្សិត​អាហារូបករណ៍​ ជីប ម៉ុង (Chip Mong Enrichment Program) គឺ​ជា​កម្មវិធី​កសាង​សមត្ថភាព​ និង​ភាព​ជា​អ្នក​ដឹកនាំ​​សម្រាប់និស្សិត​អាហារូបករណ៍​ ជីប ម៉ុង រយៈ​ពេលពេញ​បួន​ឆ្នាំសិក្សា​។​

កម្មវិធី​លើកកម្ពស់​សមត្ថភាព​​​និស្សិត​​អាហារូបករណ៍ ជីប ម៉ុង ផ្តល់​ជូន​នូវ​វគ្គ​បណ្តុះ​បណ្តាល​ចំនួន​​​៥​ផ្សេងៗគ្នា រួមមាន៖ វគ្គបណ្តុះបណ្តាលឥរិយាបថ​​​វិជ្ជមាន​​ ជំនាញធ្វើបទបង្ហាញ ជំនាញ​និយាយ​ជា​សាធារណៈ​ ការ​គ្រប់​គ្រង​គម្រោង​ និង​សហគ្រិន​ភាព​ សម្រាប់និស្សិត​អាហារូបករណ៍​ ជីប ម៉ុង ដើម្បី​ធានា​បាន​នូវ​ជំនាញ​​ដែល​ពួកគេ​ត្រូវ​ការចាំបាច់​ក្រោយ​បញ្ចប់​ការ​សិក្សា​។​

ក្រៅ​ពី​ការ​បណ្តុះ​បណ្តាល​ការ​​កសាង​សមត្ថភាព​ ក្រុមហ៊ុន ជីប ម៉ុង បាន​រៀប​ចំ​កម្មវិធី Mentorship Program ដែលអនុញ្ញាតឱ្យនិស្សិត​អាហារូបករណ៍ ជីប ម៉ុង ទាំងអស់ផ្សារភ្ជាប់ខ្លួនជាមួយបុគ្គលិកជាន់ខ្ពស់ និងថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន ជីប ម៉ុង …

ការអប់រំ

កម្មវិធីខ្ញុំឆ្នើម 

“ខ្ញុំឆ្នើម​” ​​គឺជាសិក្ខាសាលានៅតាមវិទ្យាល័យនានានៅក្នុងរាជធានីភ្នំពេញ ដែល​ត្រូវ​បាន​បង្កើត​ឡើង ដើម្បី​​បណ្តុះបណ្តាល​សិស្សានុសិស្ស​នូវ​ផ្នត់គំនិតវិជ្ជមាន​សម្រាប់​ការរីក​ចម្រើន​​ខាង​បុគ្គល​ និង​​ចែក​រំលែក​​គន្លឹះជោគជ័យ​នានា​ ​​ដើម្បីឱ្យពួកគេបានត្រៀមខ្លួនរួចជាស្រេចក្នុងការសិក្សា​ថ្នាក់​ឧត្តមសិក្សា ​និង​អាជីព​​ការងារ។​ សកម្មភាព​នៃ​ការ​​ផ្សព្វផ្សាយ​​នេះ​ បានរៀបចំឡើងនៅ​វិទ្យាល័យចំនួន១០​ក្នុង​រាជធានី​ភ្នំ​ពេញ​ និងមាន​សិស្ស​​ចំនួនចូលរួមសរុប​​១៥០០​នាក់ ជារៀងរាល់ឆ្នាំ​។​…

ការអប់រំ

អាហារូបករណ៍ ជីប ម៉ុង 

ក្រុមហ៊ុន ជីប ម៉ុង  ជឿ​ជាក់លើ​ការ​រួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​ ក្រៅពី​ការ​ផ្តល់​ជូន​អាហារូបករណ៍​ប្រចាំ​ឆ្នាំ​​​ដល់​​សិស្សានុសិស្ស​ដែល​ជួប​ការ​លំបាក​រាប់​ពាន់​នាក់​នៅ​ទូទាំង​ប្រទេស​ ក្រុមហ៊ុន​ ជីប ម៉ុង បាន​ធ្វើ​ការ​វិនិយោគ​​លើ​កម្មវិធី​អាហារូបករណ៍​ដែល​ផ្តល់ឱកាស​​ដល់​សិស្ស​ពូកែ​នៅ​ក្នុង​ប្រទេសឲ្យបង្ហាញ​នូវ​​សក្តានុពល​​​ និង​បន្ត​​ក្តីស្រមៃ​​នៃ​អាជីពការងារ​របស់​ពួកគេ​។​

ក្រុមហ៊ុន ជីប ម៉ុង ប្តេជ្ញា​ចិត្ត​ក្នុង​ការ​គាំទ្រផ្នែកហិរញ្ញវត្ថុសម្រាប់ផ្គត់ផ្គង់ការ​សិក្សា​​សម្រាប់​សិស្ស​ពូកែចំនួន​​១៥រូប ​ជា​រៀង​រាល់​ឆ្នាំ​ ដោយ​សង្ឃឹម​ថា ​នឹង​ជួយ​បង្កើន​​ឱកាស​សម្រាប់​ពលរដ្ឋ​កម្ពុជា​វ័យ​ក្មេ​ង​​ ​ដើម្បី​​បញ្ចេញ​នូវ​សក្តានុពល​​ និង​បម្រើ​សង្គម​ជាតិ​របស់​ខ្លួន​។​…