Subscribe Now

Trending News

បណ្ណសារ៖ CSR


ការអប់រំ

គម្រោង ”សាលាស្អាត” 

ក្រោមគំនិតផ្តួច​ផ្តើម​របស់​ក្រុមហ៊ុន​ ខ្មែរ ប៊ែវើរីជីស​ គម្រោងលើក​កម្ពស់​​ហេដ្ឋារចនាសម្ព័ន្ធ ​​តាម​​​សាលា​​រៀន​​នៅ​ទូទាំង​ប្រទេស​កម្ពុជា​ គឺ​​​ជួយ​កែ​លម្អ​​​បរិយាកាសបង្រៀន និង​ការ​​​​សិក្សារបស់​សិស្សានុស្ស​ឲ្យ​​កាន់តែ​​​ប្រសើរ​។​ នៅ​ក្នុង​ឆ្នាំ​២០១៨ យើង​បានកែ​លម្អ​ហេដ្ឋារចនាសម្ព័ន្ធ​ ​នៅ​​តាម​សាលា​​រៀន​មួយ​ចំនួន​​ ៤ក្នុង​រាជ​ធានី​ភ្នំ​ពេញ និង​ ៦ទៀត​ នៅ​ក្នុង​ខេត្ត​បាត់​ដំបង​​។​ យើង​បាន​បន្ត​កែ​លម្អ​សាលារៀន​ចំនួន​ ១០ បន្ថែម​ទៀត​ នៅ​ក្នុង​ឆ្នាំ​២០១៩ ដែលក្នុងនោះ៥កន្លែង​ នៅ​ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ​ និង​ ៥ កន្លែង​ទៀត​នៅ​ក្នុង​ខេត្ត​សៀម​រាប​។…

សុខភាព

បរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា 

ក្រុមហ៊ុន ជីប ម៉ុង ​មានកិត្តិយសដែលចូលរួមចំណែកបរិច្ចាគថវិការចំនួន៥០ម៉ឺនដុល្លាជូនមន្ទីរពេទ្យ​កុមារគន្ធបុប្ផាតាមរយៈមូលនិធីគន្ធបុប្ផាកម្ពុជាដើម្បីធានាចីរភាព​ប្រតិបត្តិការ​របស់មន្ទីពេទ្យកុមារ​គន្ធបុប្ផាទាំង៥ទីតាំងក្នុងរាជធានីភ្នំពេញ និងខេត្តសៀមរាប។ ក្រុមហ៊ុន ជីប ម៉ុង បេ្តជ្ញាក្នុងការ​បរិច្ចាគ​ជាប្រចាំដើម្បីគាំទ្រចីរភាពប្រតិបត្តិការ មន្ទីរ​ពេទ្យតាមរយៈមូលនិធីគន្ធបុប្ផាកម្ពុជា។…

សុខភាព

កម្មវិធីចែកទឹកបរិសុទ្ធកម្ពុជាជូនមន្ទីរពេទ្យ 

ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស​ សហការ​ជាមួយ​មន្ទីរ​ពេទ្យ​នានា​នៅ​ក្នុង​រាជធានី​ភ្នំ​ពេញ​ និង​ខេត្ត​សៀមរាប ក្នុង​ការ​​​បរិច្ចាគ​ទឹក​បរិសុទ្ធដោយឥតគិតថ្លៃ ​ដើម្បី​លើកកម្ពស់​​សុខុមាលភាព​​មាតានិង​ទារក​ ដែល​មាន​តម្រូវ​ការ​ទឹក​ពិសា​​បរិសុទ្ធ​ នៅ​ពេលកំពុង​សម្រាកព្យាបាល​ក្នុង​មន្ទីរ​ពេទ្យ​​។​ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស​ បាន​ចែក​ចាយ​ទឹក​បរិសុទ្ធ កម្ពុជា​​ ជូន​ដល់​មន្ទីរពេទ្យ​ជ័យវរ្ម័ន​​ទី​៧, មន្ទីរ​ពេទ្យ​កុមារគន្ធបុប្ផា​​ទី៤, ​មន្ទីរ​ពេទ្យ​កុមារ​ជាតិ, មន្ទីរពេទ្យកាល់ម៉ែត, មន្ទីរពេទ្យមិត្តភាព កម្ពុជា-ចិន ព្រះកុសុមៈ និង​ មន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត​។…

ទេសចរណ៍

យើងខ្លាំង 

“យើងខ្លាំង” គឺជាយុទ្ធនាការតាមបណ្តាញសង្គមផ្តួចផ្តើមឡើងដោយក្រុមហ៊ុន ខ្មែរប៊ែវឺរីជីស បានជ្រើសរើសយុវជនចូលរួមចំនួន២០រូប ដើម្បីឡើងភ្នំឱរ៉ាល់ដែលជាភ្នំ​ខ្ពស់ បំផុតក្នុងប្រទេស​កម្ពុជា។យុទ្ធនាការនេះមានគោលបំណងផ្សារភ្ជាប់យុវជនក្នុងលើក ស្ទួយគោលដៅទេសចរណ៍ក្នុងស្រុក លើកកម្ពស់ការយល់ដឹងពីបរិស្ថាន លើកកម្ពស់ ការ រស់នៅប្រកបដោយសុខភាពល្អ។ …

ទេសចរណ៍

ដំណើរទស្សនកិច្ចរោងចក្រ 

ក្រុមហ៊ុនខ្មែរ ប៊ែវឺរីជីសបានបើកស្វាគមន៍ភ្ញៀវជាតិ និងអន្តរជាតិដែលមានបំណងមកទស្សន​កិច្ចរោងចក្រដោយឥតគិតថ្លៃចាប់ពីថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ​ចំនួន៤ដងក្នុងមួយថ្ងៃ។ ដំណើរ​ទស្សនកិច្ចរោងចក្ររបស់ក្រុមហ៊ុនខ្មែរ ប៊ែវឺរីជីស អនុញ្ញាតឱ្យភ្ញៀវទេសចរណ៍​បានឃើញពី​បច្ចេក​វិទ្យា​ដ៏ទំនើបដែលប្រើប្រាស់ក្នុងរោងចក្រ, ការស្វែងយល់ពីសង្វាក់ផលិតកម្មលម្អិត ខ្សែរសង្វាក់ផលិតកម្មដ៏ទំនើប គុណភាពដ៏ល្អឥតខ្ចោះនៃគ្រឿងផ្សំ តាមរយៈការពន្យល់​បង្ហាញយ៉ាងច្បាស់ៗដោយមគ្គុទេសរបស់យើង។ក្រៅពីការស្វែងយល់ពីរោងចក្រយ៉ាងលម្អិត ភ្ញៀវទេសចរមានឱកាសភ្លក្សស្រាបៀរស្រស់ៗរបស់យើង។កំលុងពេលទស្សនារោងចក្រ ភ្ញៀវទេសចរណ៍អាចចូលរួមចំណែកក្នុងការអភិវឌ្ឍសហគមន៍តាមរយៈការទិញវត្ថុអនុស្សាវរីយ៍ដែលបានរចនា និងផលិតឡើងដោយសិល្បៈករក្នុងស្រុក។រាល់ប្រាក់ចំនេញពីការលក់វត្ថុអនុស្សាវរីយ៍នឹងរួមចំណែកក្នុងការការអភិវឌ្ឍសហគមន៍។…

ទេសចរណ៍

សិល្បៈស្រុកយើង 

សិល្បៈស្រុកយើងត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការកាលពីថ្ងៃទី២៩ កុម្ភៈ សម្រាប់​អនុញ្ញាត ឱ្យ សាធារណជន​អាចទស្សនាបានដោយសេរី និងឥតគិតថ្លៃ នូវសិល្បៈខ្មែរ ជាច្រើនទម្រង់ ដូចជាល្ខោនខោល, ល្ខោនស្បែកធំ, របាំប្រពៃណី, របាំសហសម័យនៅ​សាលប្រជុំរោងចក្រ​ខ្មែរ ប៊ែវឺរីជីស។គោលបំណងនៃគំនិតផ្តួចផ្តើមនេះគឺដើម្បីគាំទ្រ​សិល្បៈករ​ក្នុងស្រុក ព្រមទាំ​ង​លើកស្ទួយទម្រង់សិល្បៈខ្មែរ។…

សុខភាព

ការបរិច្ចាគឈាម 

ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​​ការ​ធ្លាក់​ចុះ​នៃការ​​ផ្គត់​ផ្គង់​ឈាម​​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ក្រុមហ៊ុន ជីប ម៉ុង​ បានសហការជាមួយ​មជ្ឈមណ្ឌល​​ជាតិ​ផ្តល់​ឈាម​ ​រៀប​ចំកម្មវិធី​បរិច្ចាគ​ឈាម​​ជាផ្នែក​នៃ​បេសកកម្ម​សង្គ្រោះ​ជីវិត​ និង​​លើក​ទឹក​ចិត្ត​បុគ្គល​ទាំងអស់ឲ្យ​ក្លាយខ្លួន​ជា​​ពល​រដ្ឋ​ដែល​មាន​ទំនួល​ខុស​ត្រូវ​។​…