Subscribe Now

Trending News

Cambodia’s leading producer
of alcohol and non-alcohol beverages.
ខ្មែរ ប៊ែវើរីជីស

ខ្មែរ ប៊ែវើរីជីស (KHB) គឺជាក្រុមហ៊ុនផលិតស្រាបៀរ និងភេសជ្ជៈ ឈានមុនគេនៅកម្ពុជា ដែលគ្រប់គ្រងដោយវិនិយោគិនខ្មែរ 100%។ រោងចក្រប្រើប្រាស់តែគ្រឿងផ្សំល្អផ្តាច់គេ ពីអឺរ៉ុប និងបំពាក់ទៅដោយបច្ចេកវិទ្យាទំនើបបំផុតមកពីប្រទេសអាល្លឺម៉ង់។ បច្ចេកវិទ្យាឈានមុខគេដ៏ទំនើប ធ្វើឲ្យក្រុមហ៊ុនផលិតបាននូវស្រាបៀរ ដែលមានរសជាតិថ្មីប្លែកគេទាំងស្រុង ដែលគេស្គាល់ថាជា ស្រាបៀរ កម្ពុជា។ ជាមួយនឹងការអនុវត្តវិធានការអនាម័យ និងការគ្រប់គ្រងគុណភាពយ៉ាងតឹងរឹង និងហ្មត់ចត់បំផុត ក្រុមហ៊ុន ខែ្មរ ប៊ែវើរីជីស បានទទួលវិញ្ញាបនបត្រ ISO 9001:2015 សម្រាប់ប្រព័ន្ធគ្រប់គ្រងគុណភាព វិញ្ញាបនបត្រ ISO 14001:2015 សម្រាប់ប្រព័ន្ធគ្រប់គ្រងបរិស្ថាន ពានរង្វាន់ Brewery Award ពីចក្រភពអង់គ្លេស ពានរង្វាន់ European Star Award ពីប្រទេសអាល្លឺម៉ង់ និងពានរង្វាន់ Monde Selection Awards (កម្រិត Grand Gold និង Gold) នៅប្រទេសប៊ែលសិក ព័រទុយហ្គាល់ និងអេស្ប៉ាញ។

រោងចក្រ ខ្មែរ ប៊ែវើរីជីស បានពង្រីកសង្វាក់ផលិតកម្មរបស់ខ្លួនលើកទី៣ក្នុងឆ្នាំ២០១៧ ដែលបង្កើនសមត្ថភាពផលិតកម្មស្រាបៀររបស់ខ្លួន និង អភិវឌ្ឍផលិតផលថ្មីៗ រួមមានស្រាបៀរ Barrley Black Extra Stout, ស្រាបៀរ Kudo, ភេសជ្ជៈប៉ូវកម្លាំង Wurkz, Ize Cola, Ize Lemon, Ize Fruit Punch និងទឹកបរិសុទ្ធកម្ពុជា។ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស យកចិត្តទុកដាក់លើការផលិតផលិតផលមានគុណភាពខ្ពស់បំផុត ដែលមានការទទួលស្គាល់ និងគាំទ្រពីអតិថិជនរបស់ខ្លួន និងដើម្បីបំពេញតម្រូវការស្រាបៀរ និងភេសជ្ជៈ។ បច្ចុប្បន្ន ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស មានបុគ្គលិកជិត១០០០នាក់ កំពុងបម្រើការពេញម៉ោង ដែលបានប្តេជ្ញាចិត្តក្នុងការផលិតស្រាបៀរ និងភេសជ្ជៈ ដែលមានគុណភាពល្អបំផុតសម្រាប់ប្រទេសកម្ពុជា និងបណ្ដាប្រទេសក្នុងតំបន់។ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស មានមោទនភាពចំពោះការពង្រីកខ្លួនកាន់តែធំឡើងជាលំដាប់នេះ។

ផលិតផលរបស់យើង

ផលិតផលស្រាបៀរ

ស្រាបៀរ កម្ពុជា គឺជាស្រាបៀររបស់ប្រជាពលរដ្ឋកម្ពុជា ដែលត្រូវបានផលិតផ្តាច់មុខក្នុងប្រទេសកម្ពុជា ដោយប្រើប្រាស់គ្រឿងផ្សំល្អផ្ដាច់គេពីសហភាពអឺរ៉ុប។ ស្រាបៀរ កម្ពុជា គឺជាស្រាបៀរតែមួយគត់ ដែលនាំមកនូវមោទកភាពសម្រាប់ប្រជាពលរដ្ឋកម្ពុជា និងត្រូវបានស្គាល់ជាអន្តរជាតិលើរសជាតិ និងគុណភាពដ៏ល្អឥតខ្ចោះ។ ទឹកដែលប្រើសម្រាប់ផលិត ស្រាបៀរ កម្ពុជា ត្រូវបានឆ្លងកាត់កាបន្សុទ្ធយ៉ាងហ្មត់ចត់បំផុតនៅក្នុងរោងចក្របន្សុទ្ធទឹករបស់យើង។ ស្រូវសាលី ត្រូវបាននាំចូលពីប្រទេសដាណឺម៉ាក ហូឡង់ និងអាល្លឺម៉ង់។ ដើម្បីធានានូវរសជាតិល្អឥតខ្ចោះ យើងបានជ្រើសរើសស្រូវសាលី ដែលមានគុណភាពខ្ពស់ពីស្រូវសាលី ដែលមានកួរពីរជួរ។ រសជាតិល្វីងនៃផ្កាហប់ ដែលត្រូវបានប្រើប្រាស់សម្រាប់ស្រាបៀរ ជួយឲ្យស្រាបៀរមានក្លិនឈ្ងុយឈ្ងប់ និងរសជាតិឆ្ងាញ់។ មេស្រាបៀរ ដ៏ពិសេសពីប្រទេសអាល្លឺម៉ង់ ត្រូវបានប្រើក្នុងដំណាក់កាលនៃការកាច់មេ និងបន្ទំស្រាបៀរ។ ស្រាបៀរ កម្ពុជា គឺជាម្ចាស់ជ័យលាភីកំពូលរបស់ប្រទេស ដែលមិនត្រឹមតែទទួលបានពានរង្វាន់ International Brewing Award ឆ្នាំ២០១៣ និងពានរង្វាន់ European Beer Star នៅក្នុងឆ្នាំ ២០១៣ & ២០១៤ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទទួលបានមេដាយមាសពីពានរង្វាន់ Monde Selection Awards នៅក្នុងឆ្នាំ២០១៤, ២០១៥, ២០១៦, ២០១៨ និង ២០១៩ ទៀតផង។

ភេសជ្ជ

៖ទឹកក្រូច អាយស៍ ធ្វើឲ្យអ្នកទទួលបានភាពស្រស់ស្រាយ បំបាត់ភាពស្រេកទឹក និងបង្កើនកម្លាំងខួរក្បាលរបស់យើងឱ្យសម្រេចបានភារកិច្ចគ្រប់បែបយ៉ាងប្រចាំថ្ងៃ។ គ្រឿងផ្សំរបស់ ទឹកក្រូច អាយស៍ ត្រូវបានឆ្លងកាត់ការធ្វើតេស្តសុវត្ថិភាព និងគុណភាពយ៉ាងហ្មត់ចត់។ ជាតិ ផ្អែម និងជាតិកាបូណេធីត(ហ្គាស) ក្នុងទឹកក្រូចត្រូវបានផ្សំគ្នាក្នុងកម្រិតដ៏ត្រឹមត្រូវធ្វើឱ្យ ភេសជ្ជៈនេះមានរសជាតិឆ្ងាញ់ពិសាសម្រាប់អតិថិជនគ្រប់រូប។ ទឹកក្រូច អាយស៍ កូឡា អាយស៍រសជាតិក្រូចឆ្មារ អាយស៍រសជាតិផ្លែឈើគ្រប់មុខ គឺជាភេសជ្ជៈសម្រាប់យុវវ័យ ដែលនាំមកនូវភាពសប្បាយរីករាយ និងស័ក្តិសមសម្រាប់គ្រប់កម្មវិធីទាំងអស់។

ទឹកបរិសុទ្ធ

ទឹកពិសាកម្ពុជា ទឹកពិសាស្តង់ដារខ្ពស់ បានឆ្លងកាត់ដំណើរការបន្សុទ្ធដ៏ហ្មត់ចត់ និងល្អឥតខ្ចោះដោយប្រើប្រាស់បច្ចេកវិទ្យាទំនើបបំផុតរបស់អាល្លឺម៉ង់ និងអនុលោមទៅតាមស្តង់ដាកម្ពុជា CS009-2005 និងអន្តរជាតិ។ ទឹកពិសាកម្ពុជា បរិសុទ្ធស្រស់ថ្លា ផ្តល់សុវត្ថិភាពសម្រាប់សុខភាព ជាពិសេសជាទឹកបរិសុទ្ធជម្រើសទី១សម្រាប់ឆុងទឹកគោ។ ទឹកបរិសុទ្ធកម្ពុជា នឹងជួយឱ្យអ្នកមានអារម្មណ៍ស្រស់ថ្លា។ ភាពតានតឹងទាំងឡាយនឹងត្រូវបានជំនួសដោយអារម្មណ៍ស្រស់ស្រាយ រៀងរាល់ពេលដែលលោកអ្នកពិសាទឹកបរិសុទ្ធកម្ពុជា។

ភេសជ្ជៈប៉ូវកម្លាំង៖ វើក

ត្រូវបានផលិតចេញពីគ្រឿងផ្សំពិសេស ដែលប្រើបច្ចេកវិទ្យាទំនើបទាន់សម័យពីប្រទេសអាល្លីម៉ង់។ ភេសជ្ជប៉ូវកម្លាំងវើក មានវីតាមីន B6 និង B12 និងសម្បូរទៅដោយសារជាតិចិញ្ចឹម រួមមាន សារជាតិតូរីន កាហ្វេអ៊ីន អ៊ីណូស៊ីតុល និងលីស៊ីន ដែលសារធាតុទាំងអស់នេះ ជួយរក្សាលំនឹងថាមពល កាត់បន្ថយការអស់កម្លាំងពីសកម្មភាពកីឡាជាច្រើនម៉ោង បង្កើនមុខងារការចងចាំ និងរក្សាកម្រិតកង្វះជាតិទឹក ក៏ដូចជាជួយបន្សាបជាតិស្រវឹង និងលើកកម្ពស់ស្មារតីនៅពេលកំពុងបើកបរ។

វិចិត្រសាល
ទំនាក់ទំនង

ខ្មែរ ប៊ែវើរីជីស

Street 217, Phum Cheung Ek, Sangkat Cheung Ek, Khan Dangkor, Phnom Penh, Cambodia 12415, KH.

 

061/067/069 902 902