Subscribe Now

Trending News

THE LEADING PLACE
FOR
RETAIL
IN CAMBODIA
ជីប ម៉ុង រីថែល

ជីប ម៉ុង រីថែល គឺជាពាណិជ្ជកម្មមួយទៀតរបស់ក្រុមហ៊ុន ជីប ម៉ុង ដែលកំពុងបោះទីតាំងរបស់ខ្លួននៅក្នុងទីផ្សារលក់រាយក្នុងប្រទេសកម្ពុជា។ ពាណិជ្ជកម្មរបស់ ជីប ម៉ុង រីថែល រួមមាន មណ្ឌលផ្សារទំនើបខ្នាតយក្ស មណ្ឌលផ្សារផ្សារទំនើប ផ្សារទំនើប និង Express ព្រមទាំងការលក់ដូរក្នុងទម្រង់ផ្សេងៗទៀត ដែលបំពេញតម្រូវការជូនប្រជាពលរដ្ឋកម្ពុជា ហើយក្នុងពេលដំណាលគ្នានេះ ក៏ជួយជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេសផងដែរ។

ចក្ខុវិស័យរបស់យើង គឺដើម្បីក្លាយខ្លួនជាក្រុមហ៊ុនផ្សារលក់រាយឈានមុខគេ ក្នុងសហគមន៍នីមួយៗ ដែលយើងវិនិយោគ។ ក្រុមហ៊ុន ជីប ម៉ុង រីថែល បានបើកផ្សារទំនើប ជីប ម៉ុង មុនីវង្ស នៅលើមហាវិថីព្រះមុនីវង្ស, ផ្សារទំនើប ជីប ម៉ុង អេដិន ហ្គាដិន នៅអេដិន ហ្គាដិន, ជីប ម៉ុង Express បឹងសាឡាង លើផ្លូវ២៧១, ជីប ម៉ុង Express រោចក្រ ខ្មែរ ប៊ែវើរីជីស ក្នុងរោងចក្រ ខ្មែរ ប៊ែវើរីជីស, មណ្ឌលផ្សារទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល និងផ្សារទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល លើមហាវិថីព្រះនរោត្តម, ព្រមទាំងមជ្ឈមណ្ឌលពាណិជ្ជកម្ម ជីប ម៉ុង បាក់ទូក និង ជីប ម៉ុង Express បាក់ទូក ក្បែរវិទ្យាល័យបាក់ទូក ជីប ម៉ុង Express លែនម៉ាក២៧១។ មណ្ឌលផ្សារទំនើប ជីប ម៉ុង សែនសុខ, មណ្ឌលផ្សារទំនើប ជីប ម៉ុង ៥៩៨ និងមណ្ឌលផ្សារទំនើបខ្នាតយក្ស ជីប ម៉ុង ២៧១ ក៏នឹងបើកប្រតិបត្តិការនាពេលឆាប់ៗផងដែរ។

អាជីវកម្មរបស់យើង

មណ្ឌលផ្សារទំនើប ជីប ម៉ុង

ក្រុមហ៊ុន ជីប ម៉ុង បានបើកការដ្ឋានសាងសង់មណ្ឌលផ្សារទំនើបចំនួន៦ ដោយខ្លះបានបើកប្រតិបត្តិការហើយ និងខ្លះទៀតកំពុងសាងសង់។ មណ្ឌលផ្សារទំនើប២ គឺ មណ្ឌលផ្សារទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល មជ្ឈមណ្ឌលពាណិជ្ជកម្ម ជីប ម៉ុង បាក់ទូក បានបើកដំណើរការនៅចុងឆ្នាំ២០១៩ ខណៈមណ្ឌលផ្សារទំនើប ជីប ម៉ុង សែនសុខ និងមណ្ឌលផ្សារទំនើប ជីប ម៉ុង ៥៩៨ បើកដំណើរការនៅពាក់កណ្តាលឆ្នាំ២០២០។ ដោយឡែក មណ្ឌលផ្សារទំនើបខ្នាតយក្ស ជីប ម៉ុង ២៧១ បើកដំណើរការនៅពាក់កណ្តាលឆ្នាំ២០២១។ រីឯអគារ ជីប ម៉ុង ថៅវើ បើកដំណើរការនៅក្នុងឆ្នាំ ២០២២។ អគារ ជីប ម៉ុង ថៅវើ កម្ពស់៤៥ជាន់ នឹងមានសណ្ឋាគារអន្តរជាតិ Fairfield Marriott Hotel ចំនួន៩ជាន់, ការិយាល័យកម្រិត A, និងទីតាំងសម្រាប់ការលក់រាយ។

ផ្សារទំនើប ជីប ម៉ុង

ផ្សារទំនើប ជីប ម៉ុង កំពុងតែរីកលូតលាស់យ៉ាងលឿនក្នុងវិស័យលក់រាយរបស់កម្ពុជា។គិតត្រឹមចុងឆ្នាំ២០២០ ផ្សារទំនើបជីប ម៉ុង នឹងដាក់អោយដំណើរការផ្សារទំនើបរបស់ខ្លួនច្រើនជាង៧ទីតាំង និងគម្រោងជាច្រើនទៀត។ ផ្សារទំនើប ជីប ម៉ុង ក៏នឹងបើកឱ្យដំណើរការនៅគ្រប់មណ្ឌលផ្សារទំនើបទាំងអស់របស់ក្រុមហ៊ុន ជីប ម៉ុង រីថែល និងក្រុមហ៊ុន ជីប ម៉ុង លែន។ផ្សារទំនើបជីប ម៉ុងមានលក់ផលិតជាច្រើនប្រភេទរូមមានទាំងផលិតក្នុងស្រុក និងផលិតផលនាំចូលពីក្រៅប្រទេសដោយធានានូវផលិតផលដែលមានគុណភាពខ្ពស់ និងតម្លៃសមរម្យដើម្បីអោយសមស្របនឹងតម្រូវការរបស់អតិថិជនក្នុងការទិញទំនិញបែបសម័យថ្មី។

ជីប ម៉ុង Express

ជីប ម៉ុង Express គឺប្រភេទហាងលក់ទំនិញខ្នាតតូចមួយប្រភេទរបស់ក្រុមហ៊ុន ជីប ម៉ុង រីថែលដែលមានលក់ទំនិញច្រើនប្រភេទរូមមានទាំងផលិតក្នុងស្រុក និងផលិតផលនាំចូលពីក្រៅប្រទេសដោយធានានូវផលិតផលដែលមានគុណភាពខ្ពស់ និងតម្លៃសម រម្យ។ ជីប ម៉ុង Express ប្តេជ្ញាចិត្តក្នុង ការផ្តល់ ជូនអតិថិជននូវទំនិញដែលមានគុណភាពខ្ពស់ ជាពិសេសធានានូវភាពស្រស់សម្រាប់ផលិត ផលស្រស់ៗដើម្បីបំពេញតម្រូវការ អតិថិជន សម័យថ្មី។

វិចិត្រសាល
ទំនាក់ទំនង

ជីប ម៉ុង រីថែល

#374, Monivong Blvd, corner st 322, Sangkat Boeung Keng Kang 1​, Khan Chomkar Mon, Phnom Penh, Phnom Penh 12000, KH.

 

067 888 173/067 686 699