សណ្ឋាគារ ហាយ៉ាត់ រីជីនស៊ី ភ្នំពេញ បានរៀបចំពិធីបញ្ចប់គ្រោងអគារដល់ជាន់កំពូលដ៏ជោគជ័យ នៅព្រឹកថ្ងៃច័ន្ទទី៥ ខែមេសា ឆ្នាំ២០១៩នេះ ដើម្បីអបអរសាទរដល់ការបញ្ចប់ រួចរាល់នៃការសាងសង់ គ្រោងអគារនៃសណ្ឋាគារ។ សណ្ឋាគារលំដាប់ផ្កាយ៥នេះរំពឹងថារួចរាល់ និងស្វាគមន៍ភ្ញៀវទូទាំងសកលលោក ក្នុងដើមឆ្នាំ២០២០ខាងមុខនេះ។ សណ្ឋាគារហាយ៉ាត់ រីជីនស៊ី ភ្នំពេញ មានទីតាំងស្ថិតនៅចំបេះដូងនៃសង្កត់វប្បធម៌ និងពាណិជ្ជកម្ម ជាសណ្ឋាគារលំដាប់ផ្កាយ៥លំដាប់ថ្នាក់អន្តរជាតិឈានមុខគេ ដែលរួមមានបន្ទប់ស្នាក់នៅចំនួន ២៤៧បន្ទប់ ភោជនីយដ្ឋានលំដាប់ប្រណីត កន្លែងស្ប៉ាលំដាប់ថ្នាក់អន្តរជាតិ អាងហែលទឹក និងបារ៍នៅជាន់កំពូល ដែលបង្ហាញពីទិដ្ឋភាពដ៏ស្រស់ស្អាត នៃព្រះបរមរាជវាំង និងទន្លេមេគង្គ។