ផ្សារ​ទំនើប​ ជីប ម៉ុង​ ៥៩៨​ ត្រូវ​បាន​បញ្ចុះ​បឋម​សិលា​បើក​ការដ្ឋាន​សាងសង់​ ស្ថិត​នៅ​មុខ​គម្រោង​ ផា លែន ៥៩៨ តាម​បណ្ដោ​ផ្លូវ​ ជា សុផារ៉ា​ ក្នុង​ខណ្ឌ​ឫស្សី​កែវ​ កាល​ពី​ថ្ងៃ​ទី​២៦​ ខែ​មេសា​ ឆ្នាំ​២០១៩​ បំពេញតម្រូវការរបស់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់។

ផ្សារទំនើប ជីប ម៉ុង ៥៩៨ មាន​កម្ពស់​៥​ជាន់ ទំហំផ្ទៃក្រឡាប្រមាណជា​១១០០០​ម៉ែត្រការ៉េ និងមាន​ចំណត ដែលអាចផ្ទុករថយន្តបាន១៣៣​គ្រឿង។ ផ្សារទំនើបនេះ នឹងបញ្ចប់ការសាងសង់ ហើយ​បើកឲ្យដំណើរការនៅត្រីមាសទី​១​នៃឆ្នាំ២០២១ខាងមុខនេះ៕