ការបោះជំហានរបស់ធនាគារ ជីប ម៉ុង មកកាន់ទឹកដីខេត្តបាត់ដំបង ដើម្បីបំពេញតម្រូវការហិរញ្ញវត្ថុ ក៏ដូចជាផ្តល់ជូននូវផលិតផលធនាគារបែបឌីជីថលបម្រើតម្រូវការប្រចាំថ្ងៃបែបទាន់សម័យរបស់ប្រជាពលរដ្ឋបាត់ដំបងផងដែរ ដែលនេះស្របទៅនឹងចក្ខុវិស័យ និងយុទ្ធសាស្រ្តច្បាស់លាស់យូរអង្វែងរបស់ធនាគារ ជីប ម៉ុង។ សូមទស្សនាវីដេអូសកម្មភាពពិធីសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការធនាគារ ជីប ម៉ុង សាខាខេត្តបាត់ដំបង ក្រោមអធិបតីភាពឯកឧត្តម ជា ចាន់តូ អគ្គ​ទេសាភិបាលនៃធនាគារជាតិនៃកម្ពុជា