កាល​ពី​​ថ្ងៃ​​ទី​៥​ សីហា ២០២០ ធនាគារ​ ជីប ម៉ុង​ បាន​​ដាក់ដំណើរ​ការ​រូបរាង​ថ្មីនៃ​កម្មវិធី​ទូរស័ព្ទ​ដៃ​ ​Chip Mong Bank App ដែល​​កាន់​​តែ​ងាយ​​​ស្រួល​​​​ សុវត្ថិភាពខ្ពស់ និង​​ងាយ​ក្នុង​ការ​ប្រើប្រាស់​មុខ​​ងារ ​បញ្ជូល​​កាតទូរស័ព្ទ ដកប្រាក់ ដាក់ប្រាក់ ​ពិនិត្យសមតុល្យសាច់​ប្រាក់​ បង់​វិក្កយបត្រ​ ពិនិត្យ​​មើល​​ប្រតិបត្តិការ​ហិរញ្ញ​វត្ថុ​ ​និង​មុខងារសំខាន់ៗ​​ផ្សេង​​ទៀតកាន់​តែ​ប្រសើរ។ លើស​ពី​នេះ អ្នក​ប្រើប្រាស់​ក៏អាច​​​​ស្នើ​ប្រាក់កម្ចី និង​ដាក់​ប្រាក់សន្សំ​តាម Chip Mong Bank App​ បាន​ផង​ដែរ៕