Subscribe Now

Trending News

A reputed hotel
in the heart of Phnom Penh.
ហាយ៉ាត់ រីជិនស៊ី ភ្នំពេញ

ស្ថិតនៅចំចំណុចកណ្តាលនៃមជ្ឈមណ្ឌលវប្បធម៌ និងប្រវត្តិសាស្ត្រ ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ សណ្ឋាគារ ហាយ៉ាត់ រីជិនស៊ី ភ្នំពេញ គឺជាសណ្ឋាគារលំដាប់ផ្កាយ៥ មាន២៥០ បន្ទប់ ភោជនីយដ្ឋានប្រណិត និងអាងហែលទឹកនៅលើដំបូលអគារ ស្កាយបារ៍ ដែលមើលឃើញទេសភាពដ៏ស្រស់ស្អាតជានៃទន្លេចតុមុខ និងទេសភាពជុំវិញព្រះបរមរាជវាំង។ លើសពីនេះទៅទៀត សណ្ឋាគារ ហាយ៉ាត់ រីជិនស៊ី ភ្នំពេញ គឺជាទីតាំងឥតខ្ចោះ ដែលមានសាលសម្រាប់រៀបចំអាពាហ៍ពិពាហ៍ ពិព័រណ៍សិល្បៈ រៀបចំកិច្ចប្រជុំ សន្និសីទ និងពិធីជប់លៀងផ្សេងៗ។ សណ្ឋាគារនេះ នឹងក្លាយជាសណ្ឋាគារ ហាយ៉ាត់ រីជិនស៊ី ដំបូងគេនៅក្នុងប្រទេសកម្ពុជា។ វាជាការវិនិយោគដោយក្រុមហ៊ុន Royal Residential Hotels and Resorts Limited ដែលជាពាណិជ្ជកម្មរបស់ក្រុមហ៊ុន ជីប ម៉ុង។ ការរចនា និងការគ្រប់គ្រងសណ្ឋាគារ ត្រូវធ្វើឡើងស្របតាមស្តង់ដាអន្តរជាតិ ដែលកំណត់ដោយក្រុមហ៊ុន ហាយ៉ាត់ ហូតែល (Hyatt Hotels Corporation) ដែលជាក្រុមហ៊ុនសណ្ឋាគារមានកេរ្តិ៍ឈ្មោះល្បីល្បាញពីសហរដ្ឋអាមេរិក។ សណ្ឋាគារ ហាយ៉ាត់ រីជិនស៊ី ភ្នំពេញ នឹងរួមចំណែកធ្វើឲ្យរាជធានីភ្នំពេញក្លាយជាទិសដៅទេសចរណ៍ក្នុងឱកាសវិស្សមកាល និងសម្រាប់កិច្ចប្រជុំធុរកិច្ច ដែលនឹងចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ចកម្ពុជា និងលើកមុខមាត់កម្ពុជាលើឆាកអន្តរជាតិ។

កាលពី៦០ឆ្នាំមុន ក្រុមហ៊ុន ហាយ៉ាត់ ហូតែល (Hyatt Hotels Corporation) បានអភិវឌ្ឍសណ្ឋាគារចំនួន៦៦៣ទីតាំង ក្នុង៥៦ប្រទេស នៃទ្វីបទាំង៦របស់ពិភពលោក។

វិចិត្រសាល

Hyatt Regency Phnom Penh

Hyatt Regency Phnom Penh

Hyatt Regency Phnom Penh

Hyatt Regency Phnom Penh

Hyatt Regency Phnom Penh

Hyatt Regency Phnom Penh

ទំនាក់ទំនង

ហាយ៉ាត់ រីជិនស៊ី ភ្នំពេញ

39 Preah Ang Makhak Vann St. (178), Phnom Penh, Cambodia

 

023 600 1234