Subscribe Now

Trending News

CREATING
CEMENT
FOR BUILDING SOLUTIONS
ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន

ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន ដែលបានចុះបញ្ជីនៅក្នុងប្រទេសកម្ពុជា និងបានបង្កើតឡើងនៅចុងឆ្នាំ២០១៥ គឺជាការវិនិយោគរួមគ្នារវាងក្រុមហ៊ុន ជីប ម៉ុង និងក្រុមហ៊ុន ស៊ីយ៉ាម ស៊ីធី ស៊ីមេន ផាប់ប្ល៊ិក ខមភែនី លីមីតធីត (SCCC) នៃព្រះរាជាណាចក្រប្រទេសថៃ។ ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី បានសាងសង់រោងចក្រផលិតផលស៊ីម៉ងត៍នៅក្នុងខេត្តកំពត ដែលប្រើប្រាស់ម៉ាស៊ីន និងបច្ចេកវិទ្យាទំនើបចុងក្រោយបង្អស់ ដោយមានសមត្ថភាពផលិតស៊ីម៉ងត៍បាន៥០០០តោនក្នុងមួយថ្ងៃ។ យើងផលិតស៊ីម៉ងត៍ ដែលមានគុណភាពខ្ពស់សម្រាប់ទាំងទីផ្សារលក់រាយ និងផ្គត់ផ្គង់ឧស្សាហកម្ម ដោយផលិតផលស៊ីម៉ងត៍នេះត្រូវបានផលិតចេញពីវត្ថុធាតុដើមក្នុងស្រុក ដែលសម្រិតសម្រាំងយ៉ាងល្អ ជាមួយនឹងស្ដង់ដាគ្រប់គ្រង និងធានាគុណភាពលំដាប់ពិភពលោក។

OUR PRODUCTS AND SERVICE

ស៊ីម៉ងត៍អូដ្ឋរឹងមាំ

  • ការងារគ្រឿងបង្គុំធ្វើពីបេតុង និងការងាររៀបឥដ្ឋ
  • ងាយស្រួលលាយ ចាក់ និងសម្អាត រឹងមាំធន់ ស័ក្តិសមបំផុត សម្រាប់ហេដ្ឋារចនាសម្ព័ន្ធគ្រប់ប្រភេទ
  • គុណភាពស្តង់ដារ ASTM C1157/1157M (ស្តង់ដារអាមេរិក) និងTIS 2594-2556(2013) (ស្តង់ដារប្រទេសថៃ)

ស៊ីម៉ងត៍អូដ្ឋបូក

  • បូកបៀកលើជញ្ជាំង ការតុបតែងខាងក្នុង ការងាររៀបឥដ្ឋ
  • ផលិតផលដែលកាត់បន្ថយការប៉ះពាល់ដល់បរិស្ថាន និងកាបូនឌីអុកស៊ីត
  • គុណភាពស្តង់ដារ ASTM C91/C91M-12 (ស្តង់ដារអាមេរិក និង TIS 2595-2556 (2013) (ស្តង់ដារប្រទេសថៃ)

ស៊ីម៉ងត៍អ៊ិនស៊ី ដាយមិន

  • ការងារគ្រឿងបង្គុំធ្វើពីបេតុង ការងាររៀបឥដ្ឋ​
  • ងាយស្រួលលាយ ចាក់ និងសម្អាត
  • រឹងមាំធន់ ស័ក្តិសមបំផុត សម្រាប់ហេដ្ឋារចនាសម្ព័ន្ធគ្រប់ប្រភេទ

ភស្តុភា

ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមិន ខបភើរេសិន ផ្តល់ជូនដំណោះស្រាយក្នុងការដឹកជញ្ជូនស៊ីម៉ងត៍ដ៏ល្អឥតខ្ចោះនៅកម្ពុជា។ ដោយមានប្រព័ន្ធបញ្ជាដែលប្រើប្រាស់បច្ចេកវិទ្យាដ៏ទំនើប ដំណើរការនៃការដឹកជញ្ជូនស៊ីម៉ងត៍ទៅកាន់អតិថិជន មានភាពរហ័សលឿន និងប្រកបដោយប្រសិទ្ធភាព។ ការចរាចណ៍របស់រថយន្តដឹកស៊ីម៉ងត៍ត្រូវគ្រប់គ្រងដោយបច្ចេកវិទ្យាខ្ពស់។ នៅក្នុងរោងចក្រ យើងមានទីធ្លាចំណតធំទូលាយ អនាម័យ និងបន្ទប់រងចាំប្រកបដោយផាសុកភាព និងមានសុវត្ថិភាពពេញ២៤ម៉ោង។រោងចក្ររបស់យើងប្រតិបត្តិការពេញ២៤ម៉ោង ដើម្បីធានាថាស៊ីម៉ត់៍របស់យើងត្រូវបានវេចខ្ចប់ត្រឹមត្រូវ ដឹកជញ្ជូនទៅឱ្យអតិថិជនទាន់ពេលវេលា។ បន្ថែមលើនេះទៀត ការចរាចរណ៍រថយន្តដឹកស៊ីម៉ង់ត្រូវបានតាមដានដោយប្រើប្រាស់ប្រព័ន្ធGPS ដើម្បីធានាភាពរលូន និងសុវត្ថិភាព។ ការមានស៊ីម៉ង់ត៍ក្នុងស្តុករបស់អតិថិជនគឺជាអាទិភាពរបស់យើងផងដែរ។ពួកយើងប្តេជ្ញាធានាថាផលិតផលស៊ីម៉ងត៍អូដ្ឋមានស្តុកគ្រប់គ្រាន់សម្រាប់គាំទ្រវិស័យសំណង់ក្នុងប្រទេសកម្ពុជា។

ទំនាក់ទំនង

ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន

ANINA Building – 2nd floor, Street 271, Sangkat Boeung Tumpun, Khan Meanchey, Phnom Penh, Cambodia.

 

023 216 380