Subscribe Now

Trending News

ធនាគារ ជីប ម៉ុង

A PERSONAL
BANK
IN EVERY CAMBODIAN
ធនាគារ ជីប ម៉ុង

ធនាគារ ជីប ម៉ុង គឺជាពាណិជ្ជកម្មមួយទៀតរបស់ក្រុមហ៊ុន ជីប ម៉ុង ដែលប្រើប្រព័ន្ធបច្ចេកវិទ្យាឌីជីថល។ ធនាគារ ជីប ម៉ុង បានប្តេជ្ញាចិត្តក្នុងការបង្កើតភាពរីករាយពេលប្រើប្រាស់សេវាធនាគារខ្លួន ដោយផ្តល់នូវការដំណើរការងាយស្រួលបំផុត ដើម្បីបម្រើសេចក្ដីត្រូវជូនអតិថិជន រួមទាំងផ្តល់សេវាកម្ម និងកម្មវិធីដែលល្អបំផុត ធ្វើឲ្យការរស់នៅរបស់អតិថិជនយើងកាន់តែប្រសើរ។

នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ ធនាគារ ជីប ម៉ុង បានសម្ពោធបើកបម្រើអតិថិជនជាផ្លូវការ។ បេសកកម្មរបស់ ធនាគារ ជីប ម៉ុង គឺផ្តល់ដំណោះស្រាយខាងសេវាធនាគារល្អបំផុតលំដាប់ពិភពលោក ចំណាយតិច ប្រសិទ្ធិភាពខ្ពស់។ យើងបានប្រើបច្ចេកវិទ្យាដែលអាចវាស់វែងបាន តាមប្រព័ន្ធឌីជីថល ដោយអនុញ្ញាតឲ្យអតិថិជនអាចភ្ជាប់តម្រូវការក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់ពួកគេមកកាន់ធនាគារ ជីប ម៉ុង ដែលដើរតួនាទីស្នូលក្នុងការបំពេញតាមតម្រូវការប្រចាំថ្ងៃរបស់ពួកគេ។

គោលដៅសំខាន់បំផុតរបស់យើងគឺសហគ្រាសខ្នាតតូច និងមធ្យម (SMEs) អាជីវកម្មលក់រាយ និងសម្រាប់ពលរដ្ឋកម្ពុជា។ ដោយមានទីស្នាក់ការកណ្តាលស្ថិតនៅលើមហាវិថីម៉ៅសេងទុង, ធនាគារ ជីប ម៉ុង មានសាខាជាច្រើនដូចជា ធនាគារ ជីប ម៉ុង សាខានរោត្តម លើមហាវិថីព្រះនរោត្តម, ធនាគារ ជីប ម៉ុង សាខាបឹងសាឡាង លើផ្លូវ២៧១ ក្នុងសង្កាត់បឹងសាឡាង, ធនាគារ ជីប ម៉ុង សាខាផ្សារដើមថ្កូវ ក្នុងសង្កាត់បឹងទំពុន១, ធនាគារ ជីប ម៉ុង សាខាទួលគោក ក្នុងសង្កាត់ទួលសង្កែ២, និង២សាខាទៀតក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្ម ជីប ម៉ុង បាក់ទូក និងមជ្ឈមណ្ឌលផ្សារទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល ព្រមទាំងសាខាជាច្រើនកន្លែងដែលគ្រោងនឹងបើកបន្តបន្ទាប់។

ផលិតផលរបស់យើង

សេវាកម្មធនាគារតាមប្រព័ន្ធឌីជីថល

ធនាគារ ជីប ម៉ុងផ្តល់ជូនសេវាកម្មធនាគារតាមប្រព័ន្ធឌីជីថលរបស់តាមរយៈអ៊ិនធឺណែត ទូរស័ព្ទ។ តាមរយៈសេវាកម្មធនាគារ តាមប្រព័ន្ធឌីជីថល អតិថិជនអាចប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ Bank! Bank! App ដោយមានភាពងាយស្រួល និងមានសុវត្ថិភាពពេលលេញ។

សេវាធនាគារបុគ្គល៖

ធនាគារ ជីប ម៉ុងបានផ្តល់ជូននូវសេវា ធនាគារ ដ៏ច្រើនចាប់ពី កម្ចីផ្ទាល់ខ្លួន បញ្ញើរ និងកម្ចីសម្រាប់សហគ្រាសធន់តូច និងមធ្យមដែលមានដូចជា កម្ចីផ្ទាល់ខ្លួន កម្ចីទិញផ្ទះ កម្ចីសម្រាប់សហគ្រាសធនតូច និងមធ្យម, កម្ចីជំនួញ, គណនី Premier បញ្ញើរ មានកាលកំណត់ និងគណនីPreferred។ សេវាធនាគារផ្ទាល់ខ្លួនត្រូវបានរចនាឡើងដើម្បីបំពេញតម្រូវការបុគ្គល ឫសហគ្រិនផ្សេងៗគ្នា។

ភ្នាក់ងារធនាគារ ជីប ម៉ុង

ភ្នាក់ងារធនាគារជីប ម៉ុង គឺជាបណ្តាញដៃគូរធនាគារដែលផ្តល់ជូនដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយភាពងាយស្រួល។ នៅតាមទីតាំងភ្នាក់ងារធនាគារ ជីប ម៉ុង អតិថិជនអាចដក និងដាក់ប្រាក់ វេរលុយ ទូទាត់វិកយប័ត្រ និងបញ្ជូលលុយតាមទូរស័ព្ទជាដើម។ បន្ថែមលើនេះទៀត, សេវាកម្មទូទាត់អាចអនុញ្ញាតអតិថិជនទូទាត់ បាន ជាមួយ ជីប ម៉ុង ផេ។

សេវាកម្មធនាគារសម្រាប់អាជីវកម្ម

សេវាធនាគារសម្រាប់អាជីវកម្មត្រូវបានរចនាឡើងដើម្បីផ្តល់ជូនដំណោះស្រាយហិរញ្ញវត្ថុសម្រាប់អាជីវកម្ម ក្រុមហ៊ុន សហគ្រាសដែលបានចុះបញ្ជីស្របច្បាប់។ សេវាធនាគារសម្រាប់អាជីវកម្មមានផ្តល់ជូនសេវាកម្មដូចជា គណនីពាណិជ្ជកម្ម គណនីប្រាក់បៀវត្ស បញ្ញើរមានកាលកំណត់, កម្ចីមានកាលកំណត់, កម្ចីសម្រាប់ទុនបង្វិល និងកម្ចីវិបារូបរ៍ ជាដើម។

វិចិត្រសាល
2
1
7
3
4
6
ទំនាក់ទំនង

ធនាគារ ជីប ម៉ុង

#137B, Mao Tse Tung Blvd, Sangkat Boeng Keng Kang Ti Bei, Khan Chamkar Mon, Phnom Penh, Phnom Penh 12311, KH

 

081 811 911