
ទេសចរណ៍

សុខភាព

ការអប់រំ

បរិស្ថាន

សប្បុរសធម៌

កម្មវិធីចែកទឹកបរិសុទ្ធកម្ពុជាជូនមន្ទីរពេទ្យ
ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស សហការជាមួយមន្ទីរពេទ្យនានានៅក្នុងរាជធានីភ្នំពេញ និងខេត្តសៀមរាប ក្នុងការបរិច្ចាគទឹកបរិសុទ្ធដោយឥតគិតថ្លៃ ដើម្បីលើកកម្ពស់សុខុមាលភាពមាតានិងទារក ដែលមានតម្រូវការទឹកពិសាបរិសុទ្ធ នៅពេលកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ។ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានចែកចាយទឹកបរិសុទ្ធ កម្ពុជា ជូនដល់មន្ទីរពេទ្យជ័យវរ្ម័នទី៧, មន្ទីរពេទ្យកុមារគន្ធបុប្ផាទី៤, មន្ទីរពេទ្យកុមារជាតិ, មន្ទីរពេទ្យកាល់ម៉ែត, មន្ទីរពេទ្យមិត្តភាព កម្ពុជា-ចិន ព្រះកុសុមៈ និង មន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត។
GALLERY
Facebook
Instagram
LinkedIn
YouTube