ក្រុមហ៊ុន​ ជីប ម៉ុង តែង​ត្រៀម​ខ្លួន​ជា​ស្រេច ​ដើម្បី​ចូល​រួមចំណែក​ជា​មួយ​រដ្ឋាភិបាល​ដើម្បី​ ចែក​ជូន​ជំនួយសង្គ្រោះ​បន្ទាន់​ ក្នុង​ពេលមាន​​គ្រោះ​មហន្តរាយ​ធម្មជាតិ​​។

យើង​បាន​​ចូល​រួម​​ក្នុង​ការ​ចែក​ជូន​ទឹកបរិសុទ្ធសម្រាប់ប្រើប្រាស់ ឧបត្ថម្ភការគាំទ្រហិរញ្ញវត្ថុ និង​ភេសជ្ជ​នៅ​តំបន់​រង​ផល​ប៉ះ​ពាល់​ដោយ​ទឹក​ជំនន់​ គ្រោះ​រាំង​ស្ងួត​ និងកន្លែង​ជួប​គ្រោះ​ឧបទ្ទ​វហេតុ​​ផ្សេង​ៗ​ទៀត​​ផងដែរ​។​