ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស​ បាន​ប្តេជ្ញាចិត្ត​ក្នុង​ការ​ធ្វើ​ឲ្យ​សហគមន៍​មានភាពស្រស់បំព្រង ​ ដើម្បី​ឲ្យ​មាន​​​បរិស្ថានល្អ​ប្រសើរ​ និង​លើកកម្ពស់​សុខភាព​សាធារណៈ​។​ ស្ថិត​ក្រោម​យុទ្ធនាការ​ ​ “​បរិស្ថាន​​ស្អាត​ សុខភាព​ល្អ​”​ យើង​មាន​រថយន្ត​សម្អាត​ផ្លូវ​ចំនួន​ពីរ​គ្រឿង​​កំពុងប្រតិបត្តិការ​ក្នុង​រាជធានីភ្នំពេញ ហើយ​ពីរគ្រឿង​​​​ទៀត​ត្រូវ​បាន​បញ្ចូន​ទៅ​តាម​ខេត្ត​ ដើម្បី​សម្អាត​ផ្លូវ​នៅ​ទូទាំង​ប្រទេស​។​