“យើងខ្លាំង” គឺជាយុទ្ធនាការតាមបណ្តាញសង្គមផ្តួចផ្តើមឡើងដោយក្រុមហ៊ុន ខ្មែរប៊ែវឺរីជីស បានជ្រើសរើសយុវជនចូលរួមចំនួន២០រូប ដើម្បីឡើងភ្នំឱរ៉ាល់ដែលជាភ្នំ​ខ្ពស់ បំផុតក្នុងប្រទេស​កម្ពុជា។យុទ្ធនាការនេះមានគោលបំណងផ្សារភ្ជាប់យុវជនក្នុងលើក ស្ទួយគោលដៅទេសចរណ៍ក្នុងស្រុក លើកកម្ពស់ការយល់ដឹងពីបរិស្ថាន លើកកម្ពស់ ការ រស់នៅប្រកបដោយសុខភាពល្អ។