សិល្បៈស្រុកយើងត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការកាលពីថ្ងៃទី២៩ កុម្ភៈ សម្រាប់​អនុញ្ញាត ឱ្យ សាធារណជន​អាចទស្សនាបានដោយសេរី និងឥតគិតថ្លៃ នូវសិល្បៈខ្មែរ ជាច្រើនទម្រង់ ដូចជាល្ខោនខោល, ល្ខោនស្បែកធំ, របាំប្រពៃណី, របាំសហសម័យនៅ​សាលប្រជុំរោងចក្រ​ខ្មែរ ប៊ែវឺរីជីស។គោលបំណងនៃគំនិតផ្តួចផ្តើមនេះគឺដើម្បីគាំទ្រ​សិល្បៈករ​ក្នុងស្រុក ព្រមទាំ​ង​លើកស្ទួយទម្រង់សិល្បៈខ្មែរ។