ក្រុមហ៊ុនខ្មែរ ប៊ែវឺរីជីសបានបើកស្វាគមន៍ភ្ញៀវជាតិ និងអន្តរជាតិដែលមានបំណងមកទស្សន​កិច្ចរោងចក្រដោយឥតគិតថ្លៃចាប់ពីថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ​ចំនួន៤ដងក្នុងមួយថ្ងៃ។ ដំណើរ​ទស្សនកិច្ចរោងចក្ររបស់ក្រុមហ៊ុនខ្មែរ ប៊ែវឺរីជីស អនុញ្ញាតឱ្យភ្ញៀវទេសចរណ៍​បានឃើញពី​បច្ចេក​វិទ្យា​ដ៏ទំនើបដែលប្រើប្រាស់ក្នុងរោងចក្រ, ការស្វែងយល់ពីសង្វាក់ផលិតកម្មលម្អិត ខ្សែរសង្វាក់ផលិតកម្មដ៏ទំនើប គុណភាពដ៏ល្អឥតខ្ចោះនៃគ្រឿងផ្សំ តាមរយៈការពន្យល់​បង្ហាញយ៉ាងច្បាស់ៗដោយមគ្គុទេសរបស់យើង។ក្រៅពីការស្វែងយល់ពីរោងចក្រយ៉ាងលម្អិត ភ្ញៀវទេសចរមានឱកាសភ្លក្សស្រាបៀរស្រស់ៗរបស់យើង។កំលុងពេលទស្សនារោងចក្រ ភ្ញៀវទេសចរណ៍អាចចូលរួមចំណែកក្នុងការអភិវឌ្ឍសហគមន៍តាមរយៈការទិញវត្ថុអនុស្សាវរីយ៍ដែលបានរចនា និងផលិតឡើងដោយសិល្បៈករក្នុងស្រុក។រាល់ប្រាក់ចំនេញពីការលក់វត្ថុអនុស្សាវរីយ៍នឹងរួមចំណែកក្នុងការការអភិវឌ្ឍសហគមន៍។