“ខ្ញុំឆ្នើម​” ​​គឺជាសិក្ខាសាលានៅតាមវិទ្យាល័យនានានៅក្នុងរាជធានីភ្នំពេញ ដែល​ត្រូវ​បាន​បង្កើត​ឡើង ដើម្បី​​បណ្តុះបណ្តាល​សិស្សានុសិស្ស​នូវ​ផ្នត់គំនិតវិជ្ជមាន​សម្រាប់​ការរីក​ចម្រើន​​ខាង​បុគ្គល​ និង​​ចែក​រំលែក​​គន្លឹះជោគជ័យ​នានា​ ​​ដើម្បីឱ្យពួកគេបានត្រៀមខ្លួនរួចជាស្រេចក្នុងការសិក្សា​ថ្នាក់​ឧត្តមសិក្សា ​និង​អាជីព​​ការងារ។​ សកម្មភាព​នៃ​ការ​​ផ្សព្វផ្សាយ​​នេះ​ បានរៀបចំឡើងនៅ​វិទ្យាល័យចំនួន១០​ក្នុង​រាជធានី​ភ្នំ​ពេញ​ និងមាន​សិស្ស​​ចំនួនចូលរួមសរុប​​១៥០០​នាក់ ជារៀងរាល់ឆ្នាំ​។​