ក្រោមគំនិតផ្តួច​ផ្តើម​របស់​ក្រុមហ៊ុន​ ខ្មែរ ប៊ែវើរីជីស​ គម្រោងលើក​កម្ពស់​​ហេដ្ឋារចនាសម្ព័ន្ធ ​​តាម​​​សាលា​​រៀន​​នៅ​ទូទាំង​ប្រទេស​កម្ពុជា​ គឺ​​​ជួយ​កែ​លម្អ​​​បរិយាកាសបង្រៀន និង​ការ​​​​សិក្សារបស់​សិស្សានុស្ស​ឲ្យ​​កាន់តែ​​​ប្រសើរ​។​ នៅ​ក្នុង​ឆ្នាំ​២០១៨ យើង​បានកែ​លម្អ​ហេដ្ឋារចនាសម្ព័ន្ធ​ ​នៅ​​តាម​សាលា​​រៀន​មួយ​ចំនួន​​ ៤ក្នុង​រាជ​ធានី​ភ្នំ​ពេញ និង​ ៦ទៀត​ នៅ​ក្នុង​ខេត្ត​បាត់​ដំបង​​។​ យើង​បាន​បន្ត​កែ​លម្អ​សាលារៀន​ចំនួន​ ១០ បន្ថែម​ទៀត​ នៅ​ក្នុង​ឆ្នាំ​២០១៩ ដែលក្នុងនោះ៥កន្លែង​ នៅ​ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ​ និង​ ៥ កន្លែង​ទៀត​នៅ​ក្នុង​ខេត្ត​សៀម​រាប​។