ក្រុមហ៊ុន ជីប ម៉ុង  ជឿ​ជាក់លើ​ការ​រួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​ ក្រៅពី​ការ​ផ្តល់​ជូន​អាហារូបករណ៍​ប្រចាំ​ឆ្នាំ​​​ដល់​​សិស្សានុសិស្ស​ដែល​ជួប​ការ​លំបាក​រាប់​ពាន់​នាក់​នៅ​ទូទាំង​ប្រទេស​ ក្រុមហ៊ុន​ ជីប ម៉ុង បាន​ធ្វើ​ការ​វិនិយោគ​​លើ​កម្មវិធី​អាហារូបករណ៍​ដែល​ផ្តល់ឱកាស​​ដល់​សិស្ស​ពូកែ​នៅ​ក្នុង​ប្រទេសឲ្យបង្ហាញ​នូវ​​សក្តានុពល​​​ និង​បន្ត​​ក្តីស្រមៃ​​នៃ​អាជីពការងារ​របស់​ពួកគេ​។​

ក្រុមហ៊ុន ជីប ម៉ុង ប្តេជ្ញា​ចិត្ត​ក្នុង​ការ​គាំទ្រផ្នែកហិរញ្ញវត្ថុសម្រាប់ផ្គត់ផ្គង់ការ​សិក្សា​​សម្រាប់​សិស្ស​ពូកែចំនួន​​១៥រូប ​ជា​រៀង​រាល់​ឆ្នាំ​ ដោយ​សង្ឃឹម​ថា ​នឹង​ជួយ​បង្កើន​​ឱកាស​សម្រាប់​ពលរដ្ឋ​កម្ពុជា​វ័យ​ក្មេ​ង​​ ​ដើម្បី​​បញ្ចេញ​នូវ​សក្តានុពល​​ និង​បម្រើ​សង្គម​ជាតិ​របស់​ខ្លួន​។​