កម្មវិធី​លើកកម្ពស់​សមត្ថភាព​​និស្សិត​អាហារូបករណ៍​ ជីប ម៉ុង (Chip Mong Enrichment Program) គឺ​ជា​កម្មវិធី​កសាង​សមត្ថភាព​ និង​ភាព​ជា​អ្នក​ដឹកនាំ​​សម្រាប់និស្សិត​អាហារូបករណ៍​ ជីប ម៉ុង រយៈ​ពេលពេញ​បួន​ឆ្នាំសិក្សា​។​

កម្មវិធី​លើកកម្ពស់​សមត្ថភាព​​​និស្សិត​​អាហារូបករណ៍ ជីប ម៉ុង ផ្តល់​ជូន​នូវ​វគ្គ​បណ្តុះ​បណ្តាល​ចំនួន​​​៥​ផ្សេងៗគ្នា រួមមាន៖ វគ្គបណ្តុះបណ្តាលឥរិយាបថ​​​វិជ្ជមាន​​ ជំនាញធ្វើបទបង្ហាញ ជំនាញ​និយាយ​ជា​សាធារណៈ​ ការ​គ្រប់​គ្រង​គម្រោង​ និង​សហគ្រិន​ភាព​ សម្រាប់និស្សិត​អាហារូបករណ៍​ ជីប ម៉ុង ដើម្បី​ធានា​បាន​នូវ​ជំនាញ​​ដែល​ពួកគេ​ត្រូវ​ការចាំបាច់​ក្រោយ​បញ្ចប់​ការ​សិក្សា​។​

ក្រៅ​ពី​ការ​បណ្តុះ​បណ្តាល​ការ​​កសាង​សមត្ថភាព​ ក្រុមហ៊ុន ជីប ម៉ុង បាន​រៀប​ចំ​កម្មវិធី Mentorship Program ដែលអនុញ្ញាតឱ្យនិស្សិត​អាហារូបករណ៍ ជីប ម៉ុង ទាំងអស់ផ្សារភ្ជាប់ខ្លួនជាមួយបុគ្គលិកជាន់ខ្ពស់ និងថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន ជីប ម៉ុង ដើម្បីទទួលបាន​ដំបូន្មានល្អៗ និងការ​តម្រង់ទិសផ្សេងៗសម្រាប់ទាំងអាជីព និងការសិក្សា។