សណ្ឋាគារផ្កាយប្រាំ ហៃយ៉ាត់ រីជីនស៊ី ភ្នំពេញ នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១នេះ បានបើកសម្ពោធជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា។
យោងតាមក្រុមហ៊ុន ជីប ម៉ុង សណ្ឋាគារ ហៃយ៉ាត់ រីជីនស៊ី ភ្នំពេញ គឺជាសមិទ្ធផលប្រវត្តិសាស្ត្រមួយរបស់ក្រុមហ៊ុន ហើយក៏ជាមោទកភាពមួយ ដែលបាននាំយកសណ្ឋាគារលំដាប់ពិភពលោកនេះមកកម្ពុជា។ សណ្ឋាគារនេះកំពុងបម្រើលើវិស័យសណ្ឋាគារ និងបដិសណ្ឋារកិច្ច និងចូលរួមធ្វើឲ្យកម្ពុជាក្លាយជាគោលដៅទេសចរណ៍ប្រកបដោយភាពទាក់ទាញលើឆាកអន្តរជាតិ ដែលចូលរួមចំណែកយ៉ាងសកម្មដល់វិស័យទេសចរណ៍ និងជំរុញសេដ្ឋកិច្ចជាតិ។
សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ដែលវិនិយោគប្រមាណ១៨០លានដុល្លារសហរដ្ឋអាមេរិក ស្ថិតនៅចំកណ្តាលបេះដូងនៃរាជធានីភ្នំពេញ។ សណ្ឋាគារនេះមានបន្ទប់ស្នាក់នៅ២៤៧បន្ទប់ ភោជនីយដ្ឋាន ហាងកាហ្វេ ស្កាយបា អាងហែលទឹក ស្ប៉ា និងរង្គសាលក្រោមដីប្រណិត ជាពិសេសវីឡាសម័យអាណានិគមបារាំង ដែលត្រូវបានអភិរក្សយ៉ាងល្អឥតខ្ចោះ។
សណ្ឋាគារ ហៃយ៉ាត់ រីជីនស៊ី ភ្នំពេញ កំពុងបើកទ្វារស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ព្រមទាំង វិនិយោគិនមកទទួលយកបទពិសោធន៏នៃសណ្ឋាគារ និងបដិសណ្ឋារកិច្ចដ៏ប្រណីតនេះ៕
MORE NEWS
អបអរសាទរការបើកលក់ជាផ្លូវការនៃវីឡា ឃីង ម៉េនន័រ របស់ក្រុមហ៊ុន ជីប ម៉ុង លែន
Download WordPress ThemesDownload WordPress T…
ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល បានបើកដំណើរការ សាកល្បងហើយ
Download Best WordPress Themes Free DownloadD…
Facebook
Instagram
LinkedIn
YouTube