នៅថ្ងៃទី ៣១ ខែ មីនា ជីប ម៉ុង Ecocycle បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយក្រសួងបរិស្ថានដើម្បីផ្តល់នូវដំណោះស្រាយប្រកបដោយនិរន្តរភាពទៅលើការគ្រប់គ្រងចោលកាកសំណល់ប្រកបដោយគ្រោះដែលផលិតដោយ ឧស្សាហកម្មនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាកាកសំណល់ផ្សេងទៀតដែលមានដូចជា កង់ឡាន ប្លាស្ទិក និងសំណល់អេឡិចត្រូនិច។ ការគ្រប់គ្រងការចោលសំរាមប្រកបដោយគ្រោះថ្នាក់បានក្លាយជាបញ្ហាប្រឈមកាន់តែខ្លាំងឡើងនៅពេលដែលប្រទេសកម្ពុជាមានការអភិវឌ្ឍផ្នែកឧស្សាហកម្មច្រើនជាងមុន។
យោងទៅតាមខ្លឹមសារនៃអនុស្សរណៈនេះ ក្រសួងបរិស្ថាននឹងជួយផ្សព្វផ្សាយ និងលើកកម្ពស់ ជីប ម៉ុង Ecocycleទៅរោងចក្រនានាថាជាភាគីដែលគួរទទួលការងារផ្នែកគ្រប់គ្រងសំរាមដោយប្រើបច្ចេកវិទ្យាទំនើប និងប្រកបដោយនិរន្តរភាពបរិស្ថាន ដែលការធ្វើបែបនេះបានជួយលើកកម្ពស់ពាណិជ្ជនាម (ម៉ាក)របស់ ជីប ម៉ុង Ecocycle នៅក្នុងទីផ្សារបន្ថែមទៀត។ ក្នុងពេលជាមួយគ្នានេះ ក្រសួងបរិស្ថានក៏នឹងពិគ្រោះយោបល់ជាមួយ ជីប ម៉ុង Ecocycle ក្នុងនាមជាដៃគូបច្ចេកទេសទាក់ទងនឹងការគ្រប់គ្រងសំរាមប្រកបដោយគ្រោះថ្នាក់ឲ្យបានត្រឹមត្រូវផងដែរ។
អនុស្សរណៈនៃការយោគយល់គ្នានេះ គឺជាជំហានសំខាន់មួយទៀតក្នុងទិសដៅត្រឹមត្រូវឆ្ពោះទៅរកអនាគតមួយដែលប្រកបដោយចីរភាព។ ជាជំហ៊ានបន្ទាប់ ជីប ម៉ុង Ecocycle នឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងដើម្បីផ្តល់នូវដំណោះស្រាយគ្រប់គ្រងសំរាមដែលប្រកបដោយគ្រោះថ្នាក់នៅក្នុងតំបន់ឧស្សាហកម្មមួយចំនួន។




MORE NEWS
ផ្សារទំនើប ជីប ម៉ុង ៥៩៨ ម៉ល បានបើកសម្ពោធជាផ្លូវការហើយ
Download WordPress ThemesDownload Nulled Word…
ផ្សារទំនើប ជីប ម៉ុង សែនសុខ ម៉ល បានបើកសម្ពោធជាផ្លូវការហើយ
Free Download WordPress ThemesDownload Nulled…
ខ្មែរ ប៊ែវើរីជីស រចនាសំបកកំប៉ុងថ្មីចំនួន៣ក្នុងពេលតែមួយសម្រាប់អបអររដូវកាលចូលឆ្នាំថ្មីប្រពៃណីខ្មែរ
Download WordPress Themes FreeDownload WordPr…
ជីប ម៉ុង លែន បើកលក់់គម្រោង លែនម៉ាក 60M ទី II ជាផ្លូវការ
Download Best WordPress Themes Free DownloadP…
Facebook
Instagram
LinkedIn
YouTube