ក្រុមហ៊ុន ជីប ម៉ុង បានបញ្ជាទិញឧទ្ធម្ភាគចក្រម៉ូដែល Bell 429 ពី Textron Inc. ដែលជាក្រុមហ៊ុនផលិតឧទ្ធម្ភាគចក្រដ៏ធំមួយ មានមូលដ្ឋាននៅសហរដ្ឋអាមេរិក។
អ្នកឧកញ៉ា លាង ម៉េង ប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ជីប ម៉ុង មានប្រសាសន៍ថា៖ «ការទិញឧទ្ធម្ភាគចក្រ Bell 429 ដ៏ទំនើបនេះ បញ្ជាក់ពីទំនុកចិត្តរបស់ក្រុមហ៊ុន ជីប ម៉ុង លើឧទ្ធម្ភាគចក្រម៉ាក Bell ដែលអាចជួយជំរុញពាណិជ្ជកម្មក្រុមហ៊ុនឲ្យកាន់តែរីកចម្រើន។ ឧទ្ធម្ភាគចក្រម៉ូដែល Bell 429 រួមនឹងឧទ្ធម្ភាគចក្រម៉ូដែល Bell 505s ដែលយើងមានស្រាប់ នឹងបម្រើតម្រូវការនៃពាណិជ្ជកម្មជីប ម៉ុងដែលកំពុងរីកលូតលាស់ទៅមុខឥតឈប់ឈរ »។
អ្នកឧកញ៉ា លាង ម៉េង បានបន្ថែមទៀតថា នេះក៏ជាកិច្ចខិតខំប្រឹងប្រែងមួយក្នុងការរួមចំណែកអភិវឌ្ឍ សេដ្ឋកិច្ចស្របតាមគោលនយោបាយណែនាំ និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលផងដែរ។
កន្លងមក ជីប ម៉ុង ធ្លាប់បានបញ្ជាទិញឧទ្ធម្ភាគចក្រចំនួនពីរគ្រឿងរួចមកហើយ គឺឧទ្ធម្ភាគចក្រម៉ូដែល Bell UX-505 និងម៉ូដែល Bell UX-506 សម្រាប់បម្រើដល់ពាណិជ្ជកម្មរបស់ខ្លួន៕
MORE NEWS
ផ្សារទំនើប ជីប ម៉ុង ៥៩៨ ម៉ល បានបើកសម្ពោធជាផ្លូវការហើយ
Download WordPress ThemesPremium WordPress Th…
ផ្សារទំនើប ជីប ម៉ុង សែនសុខ ម៉ល បានបើកសម្ពោធជាផ្លូវការហើយ
Download Premium WordPress Themes FreeDownloa…
ខ្មែរ ប៊ែវើរីជីស រចនាសំបកកំប៉ុងថ្មីចំនួន៣ក្នុងពេលតែមួយសម្រាប់អបអររដូវកាលចូលឆ្នាំថ្មីប្រពៃណីខ្មែរ
Download Nulled WordPress ThemesDownload Prem…
ជីប ម៉ុង លែន បើកលក់់គម្រោង លែនម៉ាក 60M ទី II ជាផ្លូវការ
Download Nulled WordPress ThemesDownload Word…
Facebook
Instagram
LinkedIn
YouTube