Subscribe Now

Trending News

News

Chip Mong Bank Launch Banking Agent 

Chip Mong Bank Launch Banking Agent

ធនាគារ ជីប ម៉ុង បានប្រកាស​សម្ពោធ​ជា​ផ្លូវការ​សេវាកម្ម​របស់ខ្លួនមួយ​ទៀត​​ហៅថា «​ភ្នាក់ងារ​ធនាគារ ជីប ម៉ុង​» កាល​ពី​ថ្ងៃ​ទី១៤​ កុម្ភៈ​ ឆ្នាំ​២០២០​ ដើម្បី​ជួយ​​សម្រួល​ដល់​ការធ្វើ​ប្រតិបត្តិការ​របស់​អតិថិជន​ឲ្យ​​មាន​ភាព​​រហ័ស សុវត្ថិភាព ចំណេញ​ទាំង​ពេលវេលា និង​ថវិកា។​ ​ ​អតិថិជន​​អាច​ប្រើប្រាស់​សេវាកម្ម​​ដ៏​​សម្បូរបែប​ដូចជា​ បង់​​វិក្កយបត្រ​​ផ្សេងៗ​ បញ្ចូល​​លុយ​ទូរ​ស័ព្ទ​ និង​​ដក​ ឬ​​ដាក់​ប្រាក់​ក្នុង​គណនី​ធនាគារ ជីប ម៉ុង​ ព្រម​ទាំង​​មុខងារ​​ផ្សេងៗ​ទៀត ​ដែល​​ចំណេញ​ទាំង​ពេលវេលា និង​​ថវិកា សម​ស្រប​ទៅតាម​តម្រូវការ​របស់​អតិថិជន​៕